ក្រសួងព័ត៌មានកម្ពុជា-វៀតណាមរួមគ្នាពង្រីកចំណងមិត្តភាពលើវិស័យព័ត៌មានក្នុងគោលជំហរពូនជ្រុំទំនាក់ទំនងមិត្តភាកម្ពុជា វៀតណាមអោយកាន់តែស្អិតល្មួតដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិទាំងសងខាង។
ក្រសួងព័ត៌មានកម្ពុជា-វៀតណាមរួមគ្នាពង្រីកចំណងមិត្តភាពលើវិស័យព័ត៌មាន (រូបថត៖ information.gov.kh)
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូមន្រ្តីព័ត៌មានរបស់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសវៀត ណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាបានបញ្ចប់ទៅដោយភាពជោគជ័យជាច្រើនតាមរយៈជួយជំរុញការ រឹតចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជានិងវៀតណាមដែលមានភូមិផងរបងជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមគណៈ ប្រតិភូមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សកិច្ចនេះ ភាគីទំាង២បានជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជាច្រើន លើបញ្ហាគ្រប់គ្រងព័ត៌មានក្លែង ក្លាយនិងបន្សាបព័ត៌មានក្លែងក្លាយឲ្យបានឆាប់រហ័ស ការសរសេរព័ត៌មានឲ្យបានលឿន ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងការស្វែងរកគន្លឹះសំខាន់ៗដ៏មានប្រសិទ្ធភាពនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អជាប្រពៃរវាងកម្ពុជានិងវៀតណាម។
ឯកឧត្តមបញ្ជាក់ថា ការរៀបចំជំនួបរវាងមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជា និងស្ថាប័នព័ត៌មានសំខាន់ៗនៅប្រទេសវៀតណាមនេះ ជាសកម្មភាពដ៏ល្អប្រសើរនិងសមស្រប ដើម្បីបានរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងបំណងបន្តនូវទំនាក់ទំនងល្អកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងប្រទេសភូមិផងរបងជាមួយកម្ពុជា-វៀតណាម។ បន្ថែមពីនេះទៀត ប្រសិនបើប្រទេសជិតខាងមានទំនាក់ទំនងល្អក្នុងវិស័យព័ត៌មាននេះគឺអាចចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក កាន់មានភាពងាយស្រួយ និងលឿនរហ័ស។
លោក Nguyen Van Hieu នាយករងនៃនាយកដ្ឋានសារព័ត៌មានវៀតណាម (រូបថត៖ information.gov.kh)
លោក Nguyen Van Hieu នាយករងនៃនាយកដ្ឋានសារព័ត៌មានវៀតណាម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអោយដឹងថា កម្មវិធីជួបជុំជាមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍រវាងមន្រ្តីក្រសួងព័ត៌មានកម្ពុជានិងវៀតណាមនេះ ស្របពេលដែលប្រទេសយើងទាំង២កំពុងអបអរសាទរខួបលើកទី៥២ ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ លោកបានបញ្ជាក់ថា ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានតាមរយៈក្រសួងជំនាញទំាង ២អោយកាន់តែល្អបន្ថែមទៀតនេះ នឹងជួយពង្រីកចំណេះដឹងដល់អ្នកសារព័ត៌មាននិងការផ្លាស់ព័ត៌មានអោយគ្នាទៅវិញទៅមកដែលជួយជំរុញការពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម។
សូមបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនៈកិច្ចរបស់ក្រុមគណៈប្រតិភូមន្រ្តីព័ត៌មាននៃក្រសួងព័ត៌ មានកម្ពុជាទៅបំពេញទស្សនៈកិច្ចនៅប្រទេសវៀតណាមរយៈ៨ថ្ងៃនេះ ក្រៅពីការផ្លាស់ប្តូរបទ ពិសោធន៍ការងារលើវិស័យជំនាញជាមួយស្ថាប័ននិងថា្នក់ដឹកនាំនៃភាគីវៀតណាមហើយនោះ ក្រុមគណៈប្រតិភូក៏បានទៅទស្សនៈកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍សំខាន់ៗមួយចំនួននៅ ក្នុងទីក្រុងហាណូយ និងទីក្រុងសាប៉ា នៃប្រទេសវៀតណាមដើម្បីយកមផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាវិញ៕
((ប្រភព៖ www.information.gov.kh - សុរបដោយ ហេងវុធ្ធី))
មតិពីមិត្តអ្នកអាន