ប្រធានាធិបតីអាមេរិក លោក Trump ជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងស្តីពីជំនួបកំពូលអាមេរិក - កូរ៉េខាងជើង

10:58 2019/03/01

យុគសម័យ - លោកស្រី Sarah Sanders បានឲ្យដឹងថា លោកប្រធានាធិបតី Trump បានអះអាងថា លោកនឹងបន្តជួបសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការសន្ទនាតាមទូរស័ព្ទមួយនៅឯសេតវិមាន ( រូបថត EPA/TTXVN)

នាថ្ងៃទី ២៨ ខែកុម្ភៈ តាមផ្លូវវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោកប្រធានាធិបតីអាមេរិក Donald Trump បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលអំពីកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ដែលទើបតែប្រារព្ធឡើងនៅក្នុងទីក្រុងហាណូយ។

យោងតាមអគ្គលេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Sarah Sanders ថា លោកប្រធានាធិបតី Trump   បានសន្ទនាហែល ១៥ នាទី ជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនម្នាក់ៗ។ លោកស្រី Sanders បានឲ្យដឹងថា លោកប្រធានាធិបតី Trump បានអះអាងថា លោកនឹងបន្តជួបសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។

ក្នុងពេលជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Donald Trump និងថ្នាក់ដឹកនាំ Kim Jong – un ដោយចាត់ទុក នេះជា  “សកម្មភាពការទូតក្លាហាន”។ លោក Guterres សង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាការកិច្ចសន្ទនា៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll