Trending now

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦

16:25 | 07/04/2026

នៅក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានីតិកាលទី១៥ ត្រូវបានរដ្ឋសភាជឿទុកចិត្តបោះឆ្នោតជ្រើសតាំងឡើងវិញជាប្រធានរដ្ឋសភានីតិកាលទី១៦។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសភានៃប្រទេសឡាវ ចិន និងកម្ពុជា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជិន​ភីង​៖ ព្រះរៀម បុប្ផា​ទេវី បាន​លះបង់​ព្រះកាយពលធំធេង ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
លោកប្រធានរដ្ឋសភា ជិន ថាញ់មិន អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។

នៅក្នុងលិខិតអបអរសាទរ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សាយសំផន ភូមិវិហារ (Saysomphone Phomvihane) បានសម្តែងគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងរដ្ឋសភាវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

ដោយអបអរសាទរចំពោះលោក ជិន​ ថាញ់មិន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាវ លេជី (Zhao Leji) បានអះអាងថា នឹងរួមជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន អនុវត្តន៍ការយោគយល់រួម យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ រួមចំណែកដល់ការកសាងសង្គមនិយមនៃប្រទេសនីមួយៗ ហើយជំរុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសាអត្ថន័យយុទ្ធសាស្ត្រ។

សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរ

សាទរចំពោះលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ក្នុងឱកាសដែលលោក ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦ ហើយបានសម្តែងនូវបំណង
ចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ដើម្បីជំរុញ ធ្វើឲ្យស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

នៅក្នុងលិខិតអបអរសាទររបស់ខ្លួន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ឃួន សុដារី ក៏បានសម្តែងនូវគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ដើម្បីបន្តពូនជ្រុំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

យោងទៅតាម VOV5 : https://vovworld.vn/km-KH/btmaan/saarduurlekhninglikhitqpqrsaadrjuuncmboohlook-jin-thaanymin-prdhaanrttthsbhaavietnnaamniitikaaldii16-2425674.vov5

ប្រធានរដ្ឋសភាវៀតណាម៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម ប្រធានរដ្ឋសភាវៀតណាម៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម

ក្នុងក្របខ័ណ្ឌចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Tashkent ប្រទេសអ៊ូសបេគីស្ថាន នាព្រឹកថ្ងៃទី ៦ មេសា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំ។

ប្រធានរដ្ឋសភាវៀតណាម៖ សមាជិការសភាជាស្ត្រីត្រូវបន្តលើកកម្ពស់ភាពវៃឆ្លាត ទេពកោសល្យ និងចិត្តសាស្រ្តក្នុងយុគសម័យថ្មី ប្រធានរដ្ឋសភាវៀតណាម៖ សមាជិការសភាជាស្ត្រីត្រូវបន្តលើកកម្ពស់ភាពវៃឆ្លាត ទេពកោសល្យ និងចិត្តសាស្រ្តក្នុងយុគសម័យថ្មី

ក្នុងឱកាសរំលឹកខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៥) នាព្រឹកថ្ងៃទី ៦ ខែមីនា នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាម លោក ត្រឹន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាជិការសភា កម្មាភិ បាលស្ត្រី នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងកម្មាភិបាលជាស្ត្រីនៅក្រុមប្រឹក្សាជនជាតិ បណ្តាគណៈកម្មាធិការនៃរដ្ឋសភា ...

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ