នារសៀលថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ប្រតិភូរដ្ឋសភាបានបោះឆ្នោតគាំទ្រ រដ្ឋសភានីតិកាលទី ១៦ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ចំពោះ លោក ឡេ មិញ ហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រតិភូរដ្ឋសភានីតិកាលទី ១៦។
![]() |
| នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង អញ្ជើញស្បថចូលកាន់តំណែង |
បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានស្បថចូលកាន់តំណែង។
“ក្រោមទង់ជាតិក្រហមផ្កាយពណ៌លឿងដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោត ខ្ញុំ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមស្បថថា៖ ស្មោះត្រង់ទាំងស្រុងចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខិតខំបំពេញកាតព្វកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានសង្កត់ធ្ងន់ថា៖
“កសាងរដ្ឋាភិបាលមួយដ៏ទំនើប ស្ថាបនា និងបម្រើប្រជាជន។ គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុបលើសពី ១០% ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាល ២០២៦- ២០៣១ ជាតម្រូវការអភិវឌ្ឍន៍ចាំបាច់ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ រដ្ឋាភិបាលកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិជារបកគំហើញអាទិភាពកំពូល ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្លាំងផលិតភាពទំនើប លើកកម្ពស់ផលិតភាព ការប្រកួតប្រជែង និងស្វ័យភាពយុទ្ធសាស្ត្រ។ ជំរុញសេដ្ឋកិច្ចរដ្ឋឱ្យដើរតួនាទីនាំមុខគេ សេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងជំរុញដ៏សំខាន់បំផុត”។
នៅរសៀលថ្ងៃទី ៧ ខែមេសា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចជ្រើសតាំងលោក ង្វៀន វ៉ាន់ ក្វាង ជាប្រធានតុលាការប្រជាជនកំពូល៕
យោងទៅតាម VOV5 : https://vovworld.vn/km-KH/btmaan/looknaaykrttthmntrii-le-miny-hyng-ksaangrttthaabhipaaldmnoep-sthaapnaaningpmroeprjaajn-2425770.vov5
នាពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក្រៅតែពីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជានិងភ្ញៀវទេសចរការពារខ្លួន កុំឲ្យឆ្លងជំងឺរាតត្បាត COVID-19 និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ហើយនោះ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យបានល្អនៅក្នុងថ្ងៃឈប់សម្រាកការងារជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០។ |
នាពេលរសៀល ម៉ោង ១៤ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមអញ្ជើញមកទទួលសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម ឡេ ខាភៀវ (LE KHA PHIEU)នៅប្រទេសវៀតណាម។ |

មតិពីមិត្តអ្នកអាន