Trending now

សម្តេចពញាចក្រី ធ្វើមាតុភូមិ ក្រោយចូលរួមគោរព វិញ្ញាណក្ខ័ន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការបក្សកុម្មុនីសវៀតណាម

05:58 | 16/08/2020 (បូកសរុបដោយឌីណា)

នាពេលរសៀល ម៉ោង ១៤ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមអញ្ជើញមកទទួលសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម ឡេ ខាភៀវ (LE KHA PHIEU)នៅប្រទេសវៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងសាមគ្គីភាព ។ (រូបថត៖ dap.com.khmer)

ក្រោយពីដំណើរ បំពេញទស្សនកិច្ចពេញមួយថ្ងៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងសាមគ្គីភាព ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការ បក្សកុម្មុនីសវៀតណាម ដែលទទួមរណភាព កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពោធ នៅទីក្រុងហាណូយ។

គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទំាងប្រជាជនកម្ពុជា រួមនិងខ្លួនសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទំាងគ្រួសារនៃសព។

បន្ទាប់ពីអញ្ជើញ​ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការ បក្សកុម្មុនីសវៀតណាមរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តជួបសវនាការ ជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបសវនាការ ជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ។ (រូបថត៖ dap.com.khmer)

រដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាបន្ត ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគំាទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅគ្រប់កាលៈទេសៈ ពិសេស ស្ថានភាពជម្ងឺកូវីដ១៩ ជួយសម្រួល ដល់សកម្មភាពពាណិជ្ជកម្ម តាមព្រំដែនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើង។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមអញ្ជើញមកទទួលសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ (រូបថត៖ dap.com.khmer)

ក្រៅពីនោះ រដ្ឋសភាទាំងពី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែង របស់សម្តេចពញាចក្រី រដ្ឋាភិបាលប្រទេសទំាងពីរ កម្ពុជា-វៀតណាម ក្នុងការបោះបង្គោលព្រំដែន នាពេលកន្លងមក និងបានគំាទ្រដល់កិច្ចខិតខំប្រឹង ក្នុងការឈានទៅបញ្ចប់បញ្ហាសេសសល់ ប្រមាណ១៦%ទៀត ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ។

ក្រោយពីបានបញ្ចប់ ដំណើរទស្សនកិច្ចការងារ នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ