Trending now

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចការពារសុខសុវត្ថិភាពឱ្យបានល្អក្នុងឱកាសឈប់សម្រាក៥ថ្ងៃនេះ

16:10 | 17/08/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក្រៅតែពីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជានិងភ្ញៀវទេសចរការពារខ្លួន កុំឲ្យឆ្លងជំងឺរាតត្បាត COVID-19 និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ហើយនោះ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យបានល្អនៅក្នុងថ្ងៃឈប់សម្រាកការងារជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចការពារសុខសុវត្ថិភាពឱ្យបានល្អក្នុងឱកាសឈប់សម្រាក៥ថ្ងៃនេះ

លោក ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា “រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាង ការឆ្លងជំងឺកូវីដ១៩សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមាន អាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបន្ថែមថា “ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។ សូមអាជ្ញាធរមាន សមត្ថកិច្ចយកចិត្តទុកដាក់ការពារ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុង ថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ”៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ