៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤% ខណៈប្រជាជនកម្ពុជាជាង១លាននាក់ទៅកម្សាន្តក្រៅប្រទេស

15:36 2019/10/07

នៅរយៈពេល៨ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧ នាក់ កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។

៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤% ខណៈប្រជាជនកម្ពុជាជាង១លាននាក់ទៅកម្សាន្តក្រៅប្រទេស
សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។

ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល៨ខែកន្លងមកនេះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង ៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦% ក្នុងនោះចូលតាមអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញចំនួន ១,៤២៧,៤៨៧នាក់ កើន១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។

ជាមួយគ្នានេះបើក្រឡេកទៅមើល ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង ដែលទៅទស្សនាតំបន់អាទិភាព នៅរយៈ៨ខែដើមឆ្នាំនេះដូចជា៖

* តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤%។
* សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧នាក់ ស្មើនឹង១៥.២% កើនឡើង៣៦.៥%។
* តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។
* តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦,៩៥៧នាក់ ថយចុះ៣.៣%។

ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថា នៅ៨ខែដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១,៣៤៧,០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨៕

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll