Trending now
ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
យុគសម័យ - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៧,៦៨ លាននាក់ សម្រេចបាន ៧០,៧% នៃគោលដៅប្រចាំឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទទួលភ្ញៀវចំនួន ២៥ លាននាក់ វិស័យទេសចរណ៍បានផ្តោតលើការផ្លាស់ប្តូរថ្មីសកម្មភាពជំរុញទេសចរណ៍ ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ និងការលើកកម្ពស់កម្រិតចំណាយរបស់ភ្ញៀវទេសចរ។
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
យុគសម័យ - Vinamilk Optimum Gold ត្រូវបានផ្តល់កិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ (Brand of the Year) នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦ - ២០២៧ (World Branding Awards 2026 - 2027) ដែលបានប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស ដោយជាតំណាងតែមួយគត់របស់វៀតណាមដែលបានឈ្នះក្នុងប្រភេទទំនិញម្សៅទឹកដោះគោកុមារ (Infant Formula)។ ក្នុងចំណោមតម្រូវការកាន់តែខ្ពស់ឡើងៗអំពីគុណភាព និងសុវត្ថិភាពនៃផលិតផលអាហារូបត្ថម្ភសម្រាប់កុមារតូច ពានរង្វាន់អន្តរជាតិនេះបានកត់សម្គាល់ពីកិត្យានុភាពនៃម៉ាកយីហោ និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីលើកកម្ពស់ស្តង់ដារអាហារូបត្ថម្ភរបស់ Vinamilk។
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ
យុគសម័យ - នៅចំពោះមុខស្ថានភាពជាក់ស្តែងដែលតម្លៃអចលនទ្រព្យនៅតែហួសពីលទ្ធភាពទូទាត់របស់ប្រជាពលរដ្ឋជាច្រើនរូប ទីក្រុងហូជីមិញកំពុងជំរុញការដោះស្រាយបញ្ហាស្មុគស្មាញខាងគតិយុត្ត អភិវឌ្ឍលំនៅឋានសង្គមកិច្ច ផ្ទះជួល និងលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ សំដៅធ្វើឱ្យទីផ្សារមានតុល្យភាព និងឆ្លើយតបនឹងតម្រូវការស្នាក់នៅប្រកបដោយស្ថិរភាព។
ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
យុគសម័យ - តាមរយៈបណ្តាគោលនយោបាយគាំទ្រលំនៅឋាន ការអភិវឌ្ឍផលិតកម្ម និងការបង្កើតការងារធ្វើ ខេត្ត Ca Mau បានបោះជំហានកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្រួសារក្រីក្រជាបណ្តើរៗ។ មូលដ្ឋានបន្តយកចិត្តទុកដាក់លើការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតឱ្យសមស្របតាមកាលៈទេសៈនីមួយៗ ដោយផ្សារភ្ជាប់ការកាត់បន្ថយភាពក្រីក្រជាមួយនឹងការធានាសន្តិសុខសង្គម។
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
យុគសម័យ - សេចក្តីសម្រេចចិត្តចំនួនពីរបឋមដែលត្រូវបានក្រុមប្រឹក្សាប្រជាជនរដ្ឋធានី Ha Noi អនុម័ត សំដៅដោះស្រាយបញ្ហាសេសសល់នានាពាក់ព័ន្ធនឹងដីធ្លី សណ្តាប់ធ្នាប់សំណង់ និងកែលម្អលក្ខខណ្ឌលំនៅឋានសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញនូវតម្រូវការចាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន ដោយផ្សារភ្ជាប់នឹងការធានាសន្តិសុខសង្គម។
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
យុគសម័យ - ទោះបីជាបន្តរក្សាជំហរឈានមុខគេលើពិភពលោកក្នុងការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ជាមួយនឹងទំហំទឹកប្រាក់ក្នុងឆ្នាំ ២០២៥ លើសពី ៥,៤ ពាន់លានដុល្លារអាមេរិកក៏ដោយ វិស័យគ្រាប់ស្វាយចន្ទីវៀតណាមនៅតែប្រឈមមុខនឹងសម្ពាធចំណាយវត្ថុធាតុដើម ប្រាក់ចំណេញទាប និងការប្រកួតប្រជែងកាន់តែកើនឡើង។ ការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ការកែច្នៃស៊ីជម្រៅ និងការអភិវឌ្ឍម៉ាកយីហោ គឺជាដំណោះស្រាយទាំងឡាយដែលត្រូវបានបណ្តាសហគ្រាសស្នើឡើង។
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមចំពោះមុខតម្រូវការលើកកម្ពស់តម្លៃនាំចេញ
យុគសម័យ - ក្រោយរយៈពេលជិតពីរទសវត្សរ៍នៃការរក្សាឋានៈជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធំជាងគេលើពិភពលោក វិស័យគ្រាប់ស្វាយចន្ទីវៀតណាមកំពុងប្រឈមមុខនឹងសម្ពាធលើវត្ថុធាតុដើម ចំណាយ និងការប្រកួតប្រជែង។ ការអភិវឌ្ឍផលិតផលដែលមានតម្លៃខ្ពស់ ការកសាងម៉ាកយីហោ និងការពង្រីកទីផ្សារ ត្រូវបានចាត់ទុកថាជាទិសដៅចាំបាច់។
វៀតណាមស្វែងរកកម្លាំងចលករថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល
យុគសម័យ - នៅក្នុងវេទិកាសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រី Nguyen Van Thang បានស្នើឱ្យលើកកម្ពស់សមត្ថភាពផ្ទៃក្នុង បំពេញបន្ថែមនិងកែលម្អយន្តការស្ថាប័ន ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកៀងគរធនធាននានាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។
ព័ត៌មានបានអានច្រើន
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
យុគសម័យ - ជាមួយនឹងទិសដៅអភិវឌ្ឍន៍ម៉ាកយីហោ «Vibrant Ho Chi Minh City – រស់រវើករាល់បទពិសោធជាក់ស្តែង» ទីក្រុង Ho Chi Minh ឆ្ពោះទៅរកការកសាងរូបភាពគោលដៅទេសចរណ៍ប្រកបដោយភាពស៊ីសង្វាក់គ្នា លើកកម្ពស់គុណភាពនៃការពិសោធជាក់ស្តែង និងបង្កើនតម្លៃសេដ្ឋកិច្ចពីវិស័យទេសចរណ៍។ ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៦ ចំណូលសរុបពីវិស័យទេសចរណ៍របស់ទីក្រុងសម្រេចបាន ៣០៧.២១៦ ពាន់លានដុង ស្មើនឹង ៩៣,១% នៃផែនការប្រចាំឆ្នាំ។
ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦
យុគសម័យ - ក្នុងបណ្តាខែចុងឆ្នាំ ២០២៦ Ha Noi ផ្តោតលើការទាញយកប្រៀបខ្លាំងនៃវប្បធម៌ បេតិកភណ្ឌ ភូមិរបរ និងអេកូទេសចរណ៍ ដើម្បីកសាងផលិតផលថ្មីៗ ព្រមជាមួយគ្នានោះកែលម្អគុណភាពសេវាកម្ម ជំរុញការផ្សារភ្ជាប់ជាមួយបណ្តាសហគ្រាសទេសចរណ៍ និងអនុវត្តបច្ចេកវិទ្យាឌីជីថល សំដៅឆ្ពោះទៅកាន់គោលដៅកំណើនទេសចរណ៍ក្នុងកម្រិតពីរខ្ទង់។
ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
យុគសម័យ - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៧,៦៨ លាននាក់ សម្រេចបាន ៧០,៧% នៃគោលដៅប្រចាំឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទទួលភ្ញៀវចំនួន ២៥ លាននាក់ វិស័យទេសចរណ៍បានផ្តោតលើការផ្លាស់ប្តូរថ្មីសកម្មភាពជំរុញទេសចរណ៍ ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ និងការលើកកម្ពស់កម្រិតចំណាយរបស់ភ្ញៀវទេសចរ។
គោលនយោបាយទេសចរណ៍ត្រូវតែបង្កើតផលប្រយោជន៍ជូនសហគមន៍
យុគសម័យ - នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ១១ ខែវិច្ឆិកា ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាម សមាជិករដ្ឋសភាបានស្នើថា គោលនយោបាយអនុគ្រោះមិនគួរផ្អែកតែលើទំហំវិនិយោគ ឬចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវវាយតម្លៃលើប្រសិទ្ធភាពនៃការអភិវឌ្ឍគោលដៅទេសចរណ៍ លទ្ធភាពនៃការអភិរក្សធនធាន ការបង្កើតមុខរបរចិញ្ចឹមជីវិត និងការលើកកម្ពស់ប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។