Trending now
វៀតណាម៖ សាមគ្គីភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
ឆ្លងកាត់អស់រយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗមានអត្ថន័យប្រវត្តិសាស្ត្រ។ វៀតណាមបានក្លាយជាប្រទេសនាំចេញស្បៀងអាហារឈានមុខគេរបស់ពិភពលោក។ មាត្រដ្ឋានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី ៤០ នៅទូទាំងពិភពលោក។ តម្លៃប្រាក់នាំចូល-នាំចេញជាប់ចំណាត់ថ្នាក់កំពូលទាំង២០ក្នុងពិភពលោក។ តួនាទី និងឋានៈត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ សម្រេចបានសមិទ្ធិ ផល និងលទ្ធផលដូចពោលខាងលើ កឺដោយមានការរួមវិភាគទានដ៏ថ្លៃថ្លារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស។
បើកជំរុំរដូវក្តៅសម្រាប់យុវជនជាអាណិកជននិងយុវវ័យទីក្រុងហូជីមិញឆ្នាំ ២០២៣
នាព្រឹកថ្ងៃទី ១១ ខែកក្កដា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនទីក្រុងបានសហការគ្នារៀបចំពិធីបើកជំរុំរដូវក្តៅ “យុវជនអាណិកជន និងយុវវ័យទីក្រុងហូជីមិញ” លើកទី ១៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “មោទនភាពទឹកដីវៀតណាម”។
«និទាឃរដូវនៅស្រុកកំណើត» ផ្តល់ភាពកក់ក្តៅក្នុងដួងចិត្តរបស់ជនជាតិវៀតណាមនៅអូស្ត្រាលី និងអ៊ីតាលី
យុគសម័យ - ចូលរួមបរិយាកាសរីករាយស្វាគមន៍បុណ្យតេត ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងអ៊ីតាលីបានប្រារព្ធពិធីជួបជុំសហគមន៍ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដោយមានវត្តមានរបស់មិត្តភ័ក្តិវៀតណាមនៅក្រៅប្រទេស និងមិត្តអន្តរជាតិយ៉ាងច្រើនកុះករ។
ពង្រឹងការរួមរស់ក្នុងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន
យុគសម័យ - នាថ្ងៃទី ១៥ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានប្រារព្ធពិធីចូលឆ្នាំថ្មី សហគមន៍ឆ្នាំ ២០២៣ ដើម្បីពង្រឹងភាពស្អិតរមួតក្នុងសហគមន៍ជនវៀតណាមនៅជប៉ុន និងនាំមកនូវបរិយាកាសនិទាឃរដូវដ៏កក់ក្តៅជូនជនវៀតណាមនៅឯបរទេសក្នុងប្រទេសនេះ។
អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំនាញការ បញ្ញាវន្ត ធុរកិច្ចក្រៅប្រទេសនៅអាមេរិក
យុគសម័យ - ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែតុលា គណៈប្រតិភូនៃគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅឯបរទេស ដឹកនាំដោយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។
ជនជាតិវៀតណាមគឺជាសហគមន៍ជនបរទេសធំទីពីរនៅក្នុងប្រទេសជប៉ុន
យុគសម័យ - យោងតាមរដ្ឋបាលអន្តោប្រវេសន៍ និងស្នាក់នៅប្រទេសជប៉ុន គិតត្រឹមដំណាច់ឆ្នាំ ២០២១ មានជនជាតិវៀតណាមចំនួន ៤៣២.៩៣៤ នាក់នៅក្នុងប្រទេសជប៉ុន ស្មើនឹង ១៥.៧ % នៃចំនួនជនបរទេសនៅក្នុងប្រទេសនេះ។
អាណិកជនវៀតណាមនៅក្រៅប្រទេសបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ
ក្នុងប៉ុន្មានថ្ងៃនេះ អាណិកជនវៀតណាមនៅគ្រប់ទិសទីជំវិញពិភពលោកបានវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងចូលរួមព្រឹត្តិការ ណ៍នានា ដើម្បីអំណរស្វាគមន៍និទាឃរដូវនេះ អាណិកជនវៀតណាមនៅក្រៅប្រទេស បានរីករាយក្នុងការទទួលស្វាគមន៍និទាឃរដូវនៅឯស្រុកកំណើត បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩។ បងប្អូនអាណិកជនក៏បានសម្តែងចំណាប់អារម្មណ៍និងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
ពិធីបុណ្យតេតគឺជាឱកាសដើម្បីទទួលស្គាល់ការរួមចំណែកដែលមិនអាចកាត់ថ្លៃបាន របស់សហគមន៍ជនវៀតណាមនៅកាណាដា
នាថ្ងៃទី ២២ ខែមករា បងប្អូនអាណិកជនវៀតណាមនៅកាណាដាបានចូលរួមក្នុងកម្មវិធីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយសមាគមន៍កាណាដា-វៀតណាម តាមទម្រង់អនឡាញ។
អាណិកជនវៀតណាមនៅអឺរ៉ុបសង្ឃឹមថានឹងឆាប់បានស្តារជើងហោះហើរអន្តរជាតិជាមួយវៀតណាមក្នុងពេលឆាប់ៗ
យុគសម័យ - នោះគឺជាអនុសាសន៍របស់ប្រធានសហភាពវៀតណាមនៅអឺរ៉ុប លោក Hoang Dinh Thang ក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុង Prague (ឆេក) បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តលើផែនការសាកល្បងដើម្បីត្រួសត្រាយផ្លូវហោះហើរអន្តរជាតិរបស់ ប្រទេសវៀតណាម។
អបអរសាទរមាតុភូមិ
យុគសម័យ - ឃ្លាតចាកឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំមកដោយធ្លាប់តែឃើញភាពសម្បូររុងរឿងនៅក្នុងទីក្រុងមិនធ្លាប់ស្គាល់ ភ្លាមៗនោះបានស្រាប់តែវិលត្រឡប់មកឃើញព្រលឹងមាតុភូមិវិញ។ នោះគឺជា«ផលិតផលផលិតនៅប្រទេសវៀតណាម» (Made in Viet Nam) មានទាំងខ្សែភាពយន្ត អត្ថបទកាសែត និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ។ ប្រទេសយើងកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មីដ៏ភ្លឺស្វាងផងដែរ។ ដួងចិត្តរបស់អ្នកដែលឃ្លាតឆ្ងាយពីមាតុភូមិគឺចង់ពោលពាក្យមួយឃ្លាថា «សូមអបអរសាទរមាតុភូមិ!»។
មហាសន្និបាតតំណាងជនជាតិវៀតណាមនៅហ្វូគូអូកា
យុគសម័យ - ក្នុងអំឡុងអាណត្តិទី ២ (២០២១-២០២៣) AVF បានផ្តោតសំខាន់លើសកម្មភាពដើម្បីកសាងសហគមន៍មួយដ៍រឹងមាំនិងមានសាមគ្គីភាព។
ទីក្រុង Da Nang ចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនអាណិកជនវៀតណាមនិងជនបរទេស
យុគសម័យ - នាថ្ងៃទី ២១ ខែកញ្ញា នាយកមន្ទីរកិច្ចការបរទេសនៃទីក្រុង Da Nang លោក Huynh Duc Truong បានជូនដំណឹងថា ទីក្រុងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនអាណិកជនវៀតណាមនិងជនបរទេសដែលរស់នៅក្នុងទីក្រុង Da Nang ហើយធានាថាជនទាំងនេះបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស។
អាណិកជនវៀតណាមនិងមិត្តភក្តិអន្តរជាតិចូលរួមប្រឡងការច្រៀងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5
យុគសម័យ - គណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស សហការជាមួយគណៈកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម (VOV5) រៀបចំការប្រលងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5 សំរាប់អាណិកជន និងជនបរទេសនៅជុំវិញពិភពលោក។
អាណិកជនវៀតណាមនៅក្រៅប្រទេសបញ្ជូនអង្ករ ១២ តោនដើម្បីជួយដល់ប្រជាជនទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
យុគស័យ - លោកចាស្ទីនប៊ូយបានចែករំលែកថា៖“ ខ្ញុំបានអំពាវនាវដល់មិត្តភក្តិរបស់ខ្ញុំនៅទូទាំងពិភពលោកយធ្វើការរួមគ្នាឆ្ពោះទៅមាតុភូមិនិងប្រទេសខ្ញុំជាមួយសកម្មភាពពីតិចតួចបំផុត។ ខ្ញុំសង្ឃឹមថាបាវអង្ករប្រកបដោយមនោសញ្ចេនាថ្ងៃនេះអាចជួយបានខ្លះសម្រាប់អ្ត្រូវការហើយសង្ឃឹមថានឹងអាចត្រលប់មកវិញជីវភាពរស់នៅដែលមានសុវត្ថិភាពនិងសុភមង្គលដូចកាលពីមុនផងដែរ” ។
ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
កម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនមួយដោយសារផលប៉ះពាល់ អវិជ្ជមានបង្កឡើងដោយការផ្ទុះរាលដាលជម្ងឺ កូវីដ ១៩ ក្នុងសហគមន៍ចាប់តាំងពីថ្ងៃ ទី២០ ខែកុម្ភៈ មក។ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសឹងតែទាំងអស់នៅតាមតំបន់ ដែលមានការផ្ទុះជម្ងឺ សុទ្ធតែរងផលប៉ះពាល់ ក្នុងនោះមានសហគមន៍ជនកម្ពុជា ដើមកំណើតវៀតណាមផងដែរ។
អញ្ជើញមកទស្សនាទីផ្សារសម្រាប់អាណិកជននៅទីក្រុងហូជីមិញ ដើម្បីរីករាយទទួលទានជាមួយមុខម្ហូបបែបខ្មែរ
យុគសម័យ - ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ចំនួនអាណិកជន វៀតណាមនៅក្រៅប្រទេស ដែលបានវិលត្រឡប់មកប្រទេសកំណើតវិញដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២១ កំពុងកើនឡើងយ៉ាងច្រើនកុះករ។ ប្រសិនបើអាណិកជន វៀតណាម កំពុងតែស្វែងរកម្ហូបមួយចំនួននៃប្រទេសកម្ពុជាសម្រាប់ថាសចូលឆ្នាំថ្មីខាងមុខនេះ ទីផ្សារកម្ពុជាគឺជាទិសដៅទិញទំនិញដ៏ល្អបំផុត។
អាណិកជនជឿជាក់លើជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម
ជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មួយទាក់ទាញចំណាប់អារម្មណ៍និងការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជននៅក្នុងប្រទេសនិងអាណិកជននៅឯបរទេសទៀតផង ដែរ។
មន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍អាណិកជនវៀតណាម
យុគសម័យ - ក្នុងសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក២០២១) ជូនដល់សហគមន៍ប្រជាជនវៀតណាម នៅកាណាដា និងជុំវិញពិភពលោក នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអះអាងថា៖“ សម្រាប់ប្រជាជនកាណាដាទាំងអស់ នេះគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងដែលប្រជាជនកាណាដាដើមកំណើតវៀតណាមបាននិងកំពុងតែ ខិតខំប្រឹងប្រែងធ្វើនៅគ្រប់វិស័យនៅទូទាំងប្រទេសនេះ” ។
អាណិកជនវៀតណាមរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម-ថៃ
ថ្នាក់ដឹកនាំអាជ្ញាធរនៃខេត្តមួយចំនួនភាគឦសានប្រទេសថៃ បានវាយ តម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើតវៀត ណាម នៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារនៃស្ថានទូតវៀត ណាមប្រចាំថៃ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Phan Chi Thanh នៅ ពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Chaiyaphum ខេត្ត Sakon Nakhon និងខេត្ត Nakhong Phanom ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែធ្នូ។
វៀតណាមគាំទ្រអង្ករសម្រាប់ប្រជាជនឡាវខាងជើង
យុគសម័យ - នាពេលថ្មីៗនេះ គណៈប្រតិភូតំណាងនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang ដែលដឹកនាំដោយអគ្គកុងស៊ុលលោក Nguyen Dang Hung មានដំណើរទស្សនកិច្ចទៅខេត្តចំនួន ៣ នៅឡាវខាងជើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគនិងគាំទ្រប្រជាជនក្រីក្រនៅឡាវខាងជើង។
1 2
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។