ទីក្រុង Da Nang ចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនអាណិកជនវៀតណាមនិងជនបរទេស

11:20 | 23/09/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២១ ខែកញ្ញា នាយកមន្ទីរ​កិច្ចការបរទេសនៃទីក្រុង Da Nang លោក Huynh Duc Truong បានជូនដំណឹងថា ទីក្រុងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនអាណិកជនវៀតណាមនិងជនបរទេសដែលរស់នៅក្នុងទីក្រុង Da Nang ហើយធានាថាជនទាំងនេះបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ ​​ដូស។

ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩
ទីក្រុងដាណាង (Da Nang) វិនិយោគសាងសង់ឧទ្យានសមុទ្រចំនួន ៤កន្លែង ដោយចំណាយថវិកាជិត ១០០ ពាន់លានដុង ទីក្រុងដាណាង (Da Nang) វិនិយោគសាងសង់ឧទ្យានសមុទ្រចំនួន ៤កន្លែង ដោយចំណាយថវិកាជិត ១០០ ពាន់លានដុង
ទីក្រុង Da Nang ចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនអាណិកជនវៀតណាមនិងជនបរទេស
រូបថតឧទាហរណ៍។

យោងតាមមន្ទីរកិច្ចការបរទេសទីក្រុង Da Nang បច្ចុប្បន្នខេត្ត Da Nang មានជនបរទេសនិងអាណិកជាជាង ៤.៨០០ នាក់ដែលកំពុងរស់នៅ ដោយមានសញ្ជាតិខុសៗ គ្នាដែលក្នុងនោះជនជាតិកូរ៉េខាងត្បូងមានអត្រាច្រើនជាងគេ (២០.៥%) ។

បន្ថែមពីលើការរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ យោងតាមនាយកមន្ទីរកិច្ចការបរទេសនៃទីក្រុង Da Nang គិតត្រឹមថ្ងៃទី ៣០ ខែសីហា ខ្សែទូរស័ព្ទទាន់ហេតុការរបស់មន្ទីរការបរទេសបានទទួលការហៅ/អ៊ីមែល/សារចំនួន ១៨០ ពីជនបរទេស។ ភាគច្រើនស្នើការគាំទ្រក្នុងការទិញម្ហូបអាហារ ចាំបាច់ ថ្នាំពេទ្យ មធ្យោបាយដឹកជញ្ជូនសម្រាប់ការចាក់វ៉ាក់សាំង ធ្វើការណាត់ជួបដើម្បីពិនិត្យសុខភាព ការណែនាំអំពីនីតិវិធីពន្យារទិដ្ឋាការ ការធ្វើដំណើរទៅស្រុកកំណើតវិញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមមន្ទីរកិច្ចការបរទេសបានគាំទ្រសំណើស្តីពីការធ្វើដំណើរទៅព្រលានយន្តហោះ ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ការណែនាំអំពីបញ្ហាទាក់ទងនឹងលិខិតឆ្លងដែន ការពន្យាពេលទិដ្ឋាការ ការស្នាក់នៅជាបណ្តោះអាសន្ន... ...

ចំពោះសំណើផ្សេងទៀតដែលត្រូវការការគាំទ្រដូចជា ការទិញម្ហូបអាហារ ​សម្ភារៈចាំបាច់ មន្ទីរកិច្ចការបរទេសបានបញ្ជូនព័ត៌មានទៅកាន់ខ្សែទូរស័ព្ទបន្ទាន់នៃខណ្ឌ ស្រុកនានា ដើម្បីជួយទិញនិងដឹកជញ្ជូនដល់គេហដ្ឋានរបស់ជនបរទេស។

មន្ទីរកិច្ចការបរទេសក៏បានកត់ត្រាជនបរទេសមួយចំនួនដែលពិតជាជួបស្ថានភាពលំបាកមិនមានលុយទិញម្ហូបអាហារ។ ចំពោះករណីទាំងនេះ មន្ទីរកិច្ចការបរទេសបានសម្របសម្រួលជាមួយស្រុកនិងខ័ណ្ឌ ដើម្បីផ្ទៀងផ្ទាត់និងផ្តល់ការជួយឧបត្ថម្ភអាហារដល់កន្លែងដែលពួកគេរស់នៅ ៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម