Trending now

ទីក្រុងដាណាង (Da Nang) វិនិយោគសាងសង់ឧទ្យានសមុទ្រចំនួន ៤កន្លែង ដោយចំណាយថវិកាជិត ១០០ ពាន់លានដុង

23:11 | 07/08/2021 ហេង វុធ្ធី

យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុងដាណាង (Da Nang) បានព្រមព្រៀងជាមួយវិនិយោគិនដើម្បីស្តារផ្ទៃដីប្រមាណ ២,៤៥ ហិកតាខាងត្បូងនៃគម្រោងតំបន់ទេសចរណ៍ឆ្នេរ Hon Ngoc Chau A នៅស្រុកង៉ូហាន់សឺន (Ngu Hanh Son) ជាឧទ្យានសាធារណៈ។

វិស័យទេសចរណ៍ត្រូវផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសម្រាប់វិស្សមកាលសម្រាកបុណ្យថ្ងៃទី ៣០មេសានិងទី១ឧសភា វិស័យទេសចរណ៍ត្រូវផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសម្រាប់វិស្សមកាលសម្រាកបុណ្យថ្ងៃទី ៣០មេសានិងទី១ឧសភា
ទីក្រុងដាណាងពន្លឿនការទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស ទីក្រុងដាណាងពន្លឿនការទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស
ទីក្រុងដាណាង (Da Nang) វិនិយោគសាងសង់ឧទ្យានសមុទ្រចំនួន ៤កន្លែង ដោយចំណាយថវិកាជិត ១០០ ពាន់លានដុង
ទីក្រុងដាណាងវិនិយោគសាងសង់ឧទ្យានសមុទ្រចំនួន ៤ ដោយចំណាយថវិកាជិត ១០០ ពាន់លានដុង

នៅថ្ងៃទី ៤ ខែសីហា គណៈកម្មាធិការប្រជាជនទីក្រុងដាណាងបានឲ្យដឹងថាបានយល់ព្រមលើគម្រោងបង្កើតឧទ្យានសមុទ្រចំនួន ៤ នៅតាមបណ្តោយផ្លូវង្វៀនតាថាញ់ (Nguyen Tât Thanh)។ ក្នុងចំណោមនោះ មាន២ ទីតាំងនៅចុងផ្លូវហាឃី (Ha Khe) (កំរិតវិនិយោគ ១៨.៣ ពាន់លានដុង) និងនៅចុងផ្លូវង្វៀនស៊ិនសាក់ (Nguyen Sinh Sac) (១៦.៣ ពាន់លានដុង) បានបញ្ចប់នីតិវិធីវិនិយោគ ហើយបច្ចុប្បន្នកំពុងជ្រើសរើសអ្នកម៉ៅការ ចំនួន ២ទីតាំង ដែលនៅសល់ចុងផ្លូវង្វៀនអាននិញ (រំពឹងទុកប្រហែល ២៨.៣ ពាន់លានដុង) និងចុងផ្លូវង្វៀនតាថាញ់ (រំពឹងថាជាង ៣១ ពាន់លានដុង) កំពុងដាក់ជូនឯកសារនៃគម្រោង។

គណៈកម្មាធិការប្រជាជនទីក្រុងដាណាង ក៏បានយល់ព្រមកែសម្រួលផែនការ ១/៥០០ នៃតំបន់ទេសចរណ៍ធម្មជាតិណាំអូក្នុងទិសដៅកែសម្រួលផ្នែកខាងមុខនៃផ្លូវង្វៀនតាថាញ់ទៅជាសួនបៃតងនិងចំណតសាធារណៈ។

ក្រៅពីឧទ្យានចំនួន ៤ នៅថាញ់ខេ (Thanh Khe) និងស្រុកលៀនចៀវ (Lien Chieu) គណៈកម្មាធិការប្រជាជនទីក្រុងដាណាង បានព្រមព្រៀងជាមួយវិនិយោគិនដើម្បីយកផ្ទៃដីប្រមាណ ២,៤៥ ហិកតានៅភាគខាងត្បូងនៃគម្រោងតំបន់ទេសចរណ៍ឆ្នេរហុងង៉ុកអាចូវនៅស្រុកង៉ូហាន់សឺនជាឧទ្យានសាធារណៈ ។

នាពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងដាណាង បានដកគម្រោងមួយចំនួន ដើម្បីវិនិយោគឧទ្យានឆ្នេរសមុទ្រនិងបន្ថែមច្រកចូលសមុទ្រ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនប្រាស្រ័យជាមួយសមុទ្រធ្វើឱ្យប្រសើរឡើងនូវជីវភាពខាងស្មារតីរបស់ប្រជាជន៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា