អាណិកជនវៀតណាមរួមចំណែកដល់ការជំរុញទំនាក់ទំនងវៀតណាម-ថៃ

10:19 | 18/12/2020

ថ្នាក់ដឹកនាំអាជ្ញាធរនៃខេត្តមួយចំនួនភាគឦសានប្រទេសថៃ បានវាយ តម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនដើមកំណើតវៀត ណាម នៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារនៃស្ថានទូតវៀត ណាមប្រចាំថៃ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Phan Chi Thanh នៅ ពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Chaiyaphum ខេត្ត Sakon Nakhon និងខេត្ត Nakhong Phanom ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែធ្នូ។

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ជួបសំណេះសំណាលជាមួយបងប្អូនអាណិកជនវៀតណាមនៅថៃ។(រូបថត៖ TTXVN)

នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Chaiyaphum និងខេត្ត Sakon Nakhon បានអះអាងថាសហគមន៍ជនវៀតណាមនៅថៃបានរួមចំណែក ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងវៀតណាមនិងថៃ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយសម្ព័ន្ធសមា គមន៍ជនថៃដើមកំណើតវៀតណាម និងតំណាងសហគមន៍ជនថៃដើម កំណើតវៀតណាមនៅខេត្តទាំង៣ពោលខាងលើទៀតផង។ នៅខេត្ត Nakhon Phanom ក្រុមការងារបានទៅអុជធូប នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅភូមិ May ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត