យុគសម័យ - គណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស សហការជាមួយគណៈកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម (VOV5) រៀបចំការប្រលងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5 សំរាប់អាណិកជន និងជនបរទេសនៅជុំវិញពិភពលោក។
![]() |
| អាណិកជនវៀតណាមនិងមិត្តអន្តរជាតិចូលរួមប្រកួតច្រៀងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5 |
ការប្រលងនេះក្នុងគោលបំណងរួមចំណែកអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម ជំរុញឱ្យមានបំណងចង់រៀនភាសាវៀតណាមនៅសហគមន៍វៀតណាមក្រៅប្រទេសនិងមិត្តភក្តិអន្តរជាតិ។
វណ្ណកម្មអាចត្រូវបានរក្សាទុកជាឯកសារអូឌីយ៉ូ ឬវីដេអូ (គួរតែផ្ញើជាឯកសារវីដេអូ)។ អ្នកចូលរួមម្នាក់អាចផ្ញើវណ្ណកម្មជាច្រើនតាមរយៈអាស័យដ្ឋានអ៊ីមែល [email protected]; ទូរស័ព្ទលេខ៖ ០៩៨៤២៣៥០០៩ ឬអាស័យដ្ឋាន៖ ការប្រលងចម្រៀងប្រជាប្រិយនៅលើវិទ្យុ VOV5 វិទ្យុសម្លេងវៀតណាមនៅ លេខ៤៥ វិថីBa Trieu, Hoan Kiem, ទីក្រុងហាណូយ។
គណៈមេប្រយោគនឹងជ្រើសរើសវណ្ណកម្មល្អបំផុតចំនួន៣០ដើម្បីចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ គណៈកម្មាធិការរៀបចំប្រកាសបញ្ជីឈ្មោះអ្នកនិពន្ធនិងវណ្ណកម្មសម្រាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅលើគេហទំព័រ៖ vovworld.vn និងទំព័រ vovworld.vn និង fanpage: VOV5 Media។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនិងការផ្តល់រង្វាន់នៃការប្រកួត នឹងត្រូវធ្វើឡើងនៅដើមខែតុលាឆ្នាំ ២០២១។ ពិធីប្រគល់ពានរង្វាន់ត្រូវបានផ្សាយនៅលើគេហទំព័រ vovworld.vn./ ៕
Thoidai.com.vn

មតិពីមិត្តអ្នកអាន