Trending now
រាត្រីតន្ត្រីបុរាណបារាំងដោយអ្នកដឹកនាំ Le Phi Phi
យុគសម័យ - យោងតាមរោងមហោស្រពស៊ីមហ្វូនី និង របាំបាឡេ ទីក្រុងហូជីមិញ រាត្រីតន្ត្រីបុរាណបារាំងនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ១៤ខែសីហា នៅរោងមហោស្រពទីក្រុងហូជីមិញ។ ការប្រគុំតន្ត្រីនេះបានកត់សម្គាល់ពីការវិលត្រលប់របស់អ្នកដឹកនាំរឿង ឡឺ ភីភី នៅពេលដែលគាត់បានត្រលប់ទៅស្រុកកំណើតរបស់គាត់ជាលើកដំបូងបន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ-១៩។
អាណិកជនវៀតណាមនិងមិត្តភក្តិអន្តរជាតិចូលរួមប្រឡងការច្រៀងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5
យុគសម័យ - គណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស សហការជាមួយគណៈកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម (VOV5) រៀបចំការប្រលងចំរៀងប្រជាប្រិយនៅវិទ្យុ VOV5 សំរាប់អាណិកជន និងជនបរទេសនៅជុំវិញពិភពលោក។
ទីក្រុងហាណូយខិតខំអភិរក្សចម្រៀងទ្រូ (Ca Tru)
យុគសម័យ - ជារៀងរាល់ថ្ងៃ ដល់វេលាម៉ោង៧យប់ នៅផ្ទះលេខ ៨៧ វិថី Ma May នៃទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនកុះករ អង្គុយទន្ទឹងរងចាំការសម្តែងចម្រៀង Tru។ ក្នុងរដូវស្លឹកឈើជ្រុះ ត្រជាក់ខ្យល់បករំភើយៗនេះ សំនៀងចម្រៀង Tru ស៊ីចង្វាក់ជាមួយសម្លេងស្គរលាន់លឺរំពងបានបង្កើតភាពទាក់ទាញ សម្រាប់បរិយាកាសតាមដងវិថីបុរាណនៃទីក្រុងហាណូយ។ ការសម្តែងបែបនេះបានផ្តល់ឱកាសដល់ប្រជាជននិងភ្ញៀវទេសចរឱ្យយល់អំពីវប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយ។
ចំរៀងបដិវត្តន៍ក្នុងជីវភាពវប្បធម៌នៅតំបន់វាលសណ្ដទន្លេ Cuu Long
នៅតំបន់វាលសណ្ដទន្លេ Cuu Long ភូមិភាគខាងត្បូងវៀតណាមក្នុងឱកាសទិវាបុណ្យទានធំៗគេតែងតែរៀបចំការសំដែងបទចំរៀងបដិវត្តន៍នានា។ ចំរៀងបដិវត្តន៍ដែលបានសំដែងនៅក្នុងបណ្ដាកម្មវិធីសិល្បៈឬផ្សាយតាមរលោកវិទ្យុសំលេង វៀតណាមនោះសុទ្ធតែត្រូវបានមហាជនស្វាគមន៍យ៉ាងខ្លាំង។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។