មន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍អាណិកជនវៀតណាម

19:32 | 31/01/2021

យុគសម័យ - ក្នុងសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក២០២១) ជូនដល់សហគមន៍ប្រជាជនវៀតណាម នៅកាណាដា និងជុំវិញពិភពលោក នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអះអាងថា៖“ សម្រាប់ប្រជាជនកាណាដាទាំងអស់ នេះគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងដែលប្រជាជនកាណាដាដើមកំណើតវៀតណាមបាននិងកំពុងតែ ខិតខំប្រឹងប្រែងធ្វើនៅគ្រប់វិស័យនៅទូទាំងប្រទេសនេះ” ។

មន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍អាណិកជនវៀតណាម

នាថ្ងៃទី ៣០ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយសមាគមកាណាដា - វៀតណាម (CVS) បានរៀបចំព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូ “បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ៖ សហគមន៍ដ៏ខ្លាំងមាំមួន»។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អាណិកជនវៀតណាមជាច្រើនដែលកំពុងតែរស់នៅនៅ ប្រទេស កាណាដាក៏ដូចជាមន្ត្រីនិងមិត្តភក្តិក្នុងប្រទេសម្ចាស់ផ្ទះផងដែរ។ ក្នុងសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក២០២១) ជូនដល់សហគមន៍ប្រជាជនវៀតណាម នៅកាណាដា និងជុំវិញពិភពលោក នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអះអាងថា៖“ សម្រាប់ប្រជាជនកាណាដាទាំងអស់ នេះគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងដែលប្រជាជនកាណាដាដើមកំណើតវៀតណាមបាននិងកំពុងតែ ខិតខំប្រឹងប្រែងធ្វើនៅគ្រប់វិស័យនៅទូទាំងប្រទេសនេះ” ។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Cao Phong បានវាយតំលៃ ខ្ពស់ចំពោះចំណងសាមគ្គីភាព និងការផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍ប្រជាជនវៀតណាម នៅកាណាដាក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 ផ្ទុះឡើង ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចំណងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាមនិងកាណាដាផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវ បំណងប្រា ថ្នានាពេលខាងមុខថាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅកាណាដានឹងបន្តរួបរួមគ្នា និងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិនិងការការពារអធិបតេយ្យភាពជាតិ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត