មហាសន្និបាតតំណាងជនជាតិវៀតណាមនៅហ្វូគូអូកា

11:17 | 29/09/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងអំឡុងអាណត្តិទី ២ (២០២១-២០២៣) AVF បានផ្តោតសំខាន់លើសកម្មភាពដើម្បីកសាងសហគមន៍មួយដ៍រឹងមាំនិងមានសាមគ្គីភាព។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រគល់ប័ណ្ណកោតសរសើរដល់វិទ្យាស្ថានភាសាជប៉ុន GAG ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រគល់ប័ណ្ណកោតសរសើរដល់វិទ្យាស្ថានភាសាជប៉ុន GAG
មហាសន្និបាតតំណាងជនជាតិវៀតណាមនៅហ្វូគូអូកា
ទិដ្ឋភាពនៃមហាសន្និបាត

សមាគមជនជាតិវៀតណាមនៅទីក្រុងហ្វូគូអូកានៃប្រទេសជប៉ុន (AVF) បានរៀបចំមហាសន្និបាតលើកទី ២ និងបានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិថ្មីអាណត្តិ ២០២១-២០២៣ ដឹកនាំដោយលោក Nguyen Duy Anh វិទ្យាធិការនៃវិទ្យាស្ថានភាសាជប៉ុន GAG ជាប្រធាន។

ដោយត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ២០១៩ AVF បានបំពេញនូវបំណងប្រាថ្នារបស់ប្រជាជនវៀតណាមជាច្រើនជំនាន់ ដើម្បីឱ្យមានអង្គការតំណាងផ្លូវការរបស់សហគមន៍វៀតណាមនៅខេត្តហ្វូគូអូកា។

ក្នុងអំឡុងអាណត្តិទី១ AVF បានរៀបចំសកម្មភាពដោយផ្តោតសំខាន់លើសហគមន៍ដែលមានអត្ថន័យជាច្រើនហើយបានរីកសាយភាយនៅតំបន់ឃ្យូស៊ូ (Kyushu) ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅហ្វូគូអូកា ឆ្នាំ២០២០ ។ ការប្រលងនិយាយភាសាជប៉ុនសម្រាប់សិក្ខាកាម; ការតាំងពិព័រណ៍«ស្នាមញញឹមសប្បុរសធម៌»; ការប្រកួតកីឡាបាល់ទាត់និងចលនាកីឡាដែលមានឈ្មោះថា Stronger Vietnam; ដើម្បីធ្វើការបំផុសចលនាគាំទ្រមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើម។

ក្នុងអាណត្តិទី២ AVF ផ្តោតលើសកម្មភាពកសាងសហគមន៍ដ៍រឹងមាំនិងសាមគ្គីភាព ឆ្ពោះទៅមាតុភូមិនិងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុន ដូចជាការបង្កើតគេហទំព័ររបស់ AVF ដើម្បីពង្រីកបណ្តាញទំនាក់ទំនងតភ្ជាប់និងគាំទ្រសហគមន៍ផងដែរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់