Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រគល់ប័ណ្ណកោតសរសើរដល់វិទ្យាស្ថានភាសាជប៉ុន GAG

15:50 | 12/03/2021 ឌីណា

យុគសម័យ -ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ទើបតែបានប្រគល់ប័ណ្ណកោតសរសើរជូនដល់វិទ្យាស្ថានភាសាជប៉ុន GAG ដោយ​ការរួមចំណែក​ក្នុងការបណ្តុះបណ្តាល​និស្សិត​វៀតណាមជាពិសេស​និងការអភិវឌ្ឍសហគមន៍​ប្រជាជ​ន​វៀតណាមនៅទីក្រុង Fukuoka ។​ វិទ្យាស្ថានភាសាជប៉ុន​ GAG មានកិត្តិយសណាស់​ដែលបាន​ក្លាយជា​សាលាដ៏កម្រ​មួយនៅប្រទេសជប៉ុនដែល​បានទទួល​កត្តិយសនេះ។

ធនធានមនុស្សវៀតណាមរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចជប៉ុនបន្ទាប់ពី Covid-19 ធនធានមនុស្សវៀតណាមរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចជប៉ុនបន្ទាប់ពី Covid-19
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka ខិតខំប្រឹងប្រែងកសាងទំនាក់ទំនងវៀតណាម - ជប៉ុន ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka ខិតខំប្រឹងប្រែងកសាងទំនាក់ទំនងវៀតណាម - ជប៉ុន

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ វិទ្យាស្ថានភាសាជប៉ុន GAG បានប្រារព្ធពិធីបិទវគ្គសិក្សាសំរាប់និស្សិតអន្តរជាតិចំនួន ១១០ នាក់ មកពីប្រទេសវៀតណាម ប្រទេសនីបល់និង​ប្រទេសមីយ៉ាន់ម៉ា (ក្នុងនោះនិស្សិតវៀតណាមចំនួន ៧០ នាក់) ។ ពិធីបិទវគ្គនៃវិទ្យាស្ថានភាសាជប៉ុន GAG បានធ្វើឡើងនៅ​ក្នុងបរិយាកាសដ៏រំជួលចិត្តនិងធ្វើឱ្យអ្នកចូលរួមមានមនោសញ្ចេតនាជាច្រើន។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រគល់ប័ណ្ណកោតសរសើរដល់វិទ្យាស្ថានភាសាជប៉ុន GAG
លោក Vu Binh - អគ្គកុងស៊ុលវៀតណាមប្រចាំនៅ ទីក្រុង Fukuoka បានប្រគល់ ប័ណ្ណ​កោតសរសើរ​ដល់អ្នកតំណាង​នៃក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានភាសាជប៉ុន GAG

លោក Vu Binh - អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានអបអរសាទរដល់និស្សិតដែល​បានបញ្ចប់​វគ្គសិក្សាដោយជោគជ័យ ក្នុងស្ថានភាពនៃ​ការរីករាលដាល​នៃជំងឺ​ COVID-19 នៅតែមានការ​វិវឌ្ឍ​យ៉ាង​ស្មុគស្មាញ​។ ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះគុណភាព​បណ្តុះបណ្តាល ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល​និងក្រុមគ្រូនៃ GAG ។

លោកស្រី Yamashita Yumi នាយិកាវិទ្យាស្ថានភាសាជប៉ុន GAG បានថ្លែងសុន្ទរកថាដោយរំភើបចិត្តនិងអបអរសាទរនិស្សិតអន្តរជាតិអំពីជោគជ័យដំបូងរបស់ពួកគេក្នុងការសិក្សា នៅប្រទេស​ជប៉ុន។ លោកស្រីក៏សង្ឃឹមថា និស្សិត GAG នឹងបន្ត“ រក្សាភ្លើង” បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យ សាលា​រៀន​ជំនាញ​ឬធ្វើការជាផ្លូវការ នៅក្រុមហ៊ុនជប៉ុន។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្រគល់ប័ណ្ណកោតសរសើរដល់វិទ្យាស្ថានភាសាជប៉ុន GAG
ទិដ្ឋភាពរួមនៃពិធីបិទវគ្គសិក្សា។
បច្ចុប្បន្នវិទ្យាស្ថានភាសាជប៉ុន GAG មានកម្មវិធីអាហារូបករណ៍​ដើម្បីកាត់បន្ថយថ្លៃសិក្សា អាហារូបករណ៍ផ្អែកលើអត្រា​ចូលរួមក្នុងការសិក្សា អាហារូបករណ៍ផ្អែកលើលទ្ធផល​នៃការសិក្សា ... មិនកំណត់ចំពោះចំនួននិស្សិតឡើយ៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី