Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka ខិតខំប្រឹងប្រែងកសាងទំនាក់ទំនងវៀតណាម - ជប៉ុន

16:27 | 22/07/2019 (យោងតាម​ thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka បានរួមចំណែកជាវិជ្ជមានចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងរវាងវៀតណាមនិងខេត្តចំនួន ៨ នៃតំបន់ Kyushu ។

កិច្ចប្រជុំរវាងប្រតិភូសមាគមអណិកជនវៀតណាមនៅតំបន់ Kyushu

ដោយបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka នៃប្រទេសជប៉ុន មានផែនការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតទំនាក់ទំនងមិត្តភាពនិងសាមគ្គីភារវាងវៀត ណាមនិងជប៉ុន រួមទាំងតួនាទីគាំទ្រដល់សហគមន៍នៅប៉ូលខាងត្បូងនៃប្រទេសជប៉ុនទៀតផង។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka បានរួមចំណែកជាវិជ្ជមានចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងវៀតណាមនិងខេត្តចំនួន ៨ នៅតំបន់ Kyushu។

ឆ្ពោះទៅពិធីខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតស្ថានអគ្គកុងស៊ុលនោះ ចាប់តាំងពីដើមខែកក្កដា សកម្មភាពជាច្រើនបានរៀបចំដែលមានការចូលរួមនិងការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ អង្គការសេដ្ឋកិច្ច សង្គមកិច្ច សមាគមមិត្ត ភាពនិង សហគមន៍អណិកជនវៀតណាមនៅតំបន់ Kyushu។

ក្នុងក្របខ័ណ្ឌនៃសកម្មភាពទាំងនេះ ចាប់ពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ៥ កក្កដា កម្មវិធីសប្តាហ៏វៀតណាមត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ Ritsumeikan អាស៊ីប៉ាស៊ីហ្វិក (APU) នៅទីក្រុង Beppu ខេត្ត Oita។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះទាក់ទាញអ្នកចូលរួមរបស់មនុស្សជិត ៥០០០ នាក់ រួមទាំងគ្រូបង្រៀន សិស្សសាលារៀននិងប្រជាជននៅទីក្រុង Beppu។

ក្នុងឱកាសនោះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka លោក Vu Binh បានប្រគល់សញ្ញាប័ត្រសរសើរដល់និស្សិតវៀតណាមចំនួន ១១ នាក់នៅ APU ដែលមានសមិទ្ធផលសិក្សាឆ្នើមនិងការរួមចំណែកវិជ្ជមានដល់សហគមន៍ អណិកជនវៀតណាម។

នៅថ្ងៃទី ៦ ខែកក្កដា ជំនួបរវាងនិស្សិតវៀតណាមនិងសហគ្រាសនៅតំបន់ Kyushu ត្រូវបានរៀបចំដោយស្ថានអគ្គកុង ស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka និងសមាគមមិត្តភាព Kyushu។

នៅថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពីព្រឹត្តិការណ៍នេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka សហការជាមួយធនាគារ Saga (ជប៉ុន) បានរៀបចំកិច្ចប្រជុំរវាងក្រុមហ៊ុនដែលកំពុងវិនិយោគ និងក្រុមហ៊ុនដែលមានបំណងចង់ វិនិយោគនៅវៀតណាម។ ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុមហ៊ុនជាច្រើនចូលរួមហើយគេបានវាយតម្លៃជាវិជ្ជមានអំពីបរិយាកាសវិនិយោគសក្តានុពលរបស់វៀតណាម។

តាមការត្រៀមទុកជាមុន ក្នុងពេលខាងមុខនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka នឹងបន្តសម្របសម្រួលដើម្បីរៀបចំឡើងសកម្មភាពសំខាន់ៗជាច្រើនដូចជាការប្រកួតបាល់ទាត់យុវជនវៀតណាមនៅ Fukuoka។ ការជួបប្រាស្រ័យទាក់ទងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្សរវាងតំណាងសាកលវិទ្យាល័យនិងវិទ្យាល័យមួយចំនួននៅប្រទេសវៀតណាម។ ពិធីខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Fukuoka ត្រូវបានប្រព្រឹត្តចំទៅនឹង ទិវាបុណ្យជាតិរបស់វៀតណាម ជាថ្ងៃទី ២ ខែកញ្ញាជាដើម។

រួមជាមួយចំណងមិត្តភាពវៀតណាមជប៉ុនកាន់តែរីកចំរើននោះ សហគមន៍ជនវៀតណាមនៅ Kyushu បានឈានដល់ជាង ៣៣.០០០ នាក់ ហើយ Fukuoka ត្រូវបានគេចាត់ទុកជារដ្ឋធានីនៃតំបន់នេះ ដែលមានចំនួនអណិកជនវៀតណាមនៅទីនេះគឺរហូតដល់ ជាង ១៣០០០ នាក់៕

(យោងតាម​ thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម​ thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី