Trending now
លោកនាយករដ្ឋមន្រ្តីទទួលជួបឯកអគ្គរដ្ឋទូតនិងប្រធានស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម
នារសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម ដឹកនាំដោយលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាម។
លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀនស្វឹនភុកអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (Donald Trump)
យុគសម័យ - នាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀនស្វឹនភុក ( Nguyen Xuan Phuc ) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (Donald Trump)។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្នើឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីរំលោភលើការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩
នារសៀលថ្ងៃទី ១ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។
លោកនាយករដ្ឋមន្រ្តីស្នើឱ្យមានការជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលដោយការទទួលខុសត្រូវខ្ពស់បំផុត
ថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកការបាត់បង់ និងខូចខាតដែលបណ្ដាលឡើងដោយទឹកជំនន់ចំពោះប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh វៀតណាម។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា)
យុគសម័យ - នាយប់ថ្ងៃទី ២៨ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិរបស់វៀតណាម (២ កញ្ញា ឆ្នាំ១៩៤៥ / ២ កញ្ញា ឆ្នាំ២០២០) ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លើកសរសើរគណៈកម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19
យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលរយៈពេលឆមាសទីមួយឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តី៖ ទោះបីជាករណីនៃ Covid-19 ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយក៏ ប៉ុន្តែយើងកុំធ្វេសប្រហែសនៅឡើយ!
យុគសម័យ- ករណី Covid-19 បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរថ្ងៃនេះកន្លងមកនេះ ប៉ុន្តែនាយករដ្ឋមន្រ្តីបាននិយាយថា កុំធ្វេសប្រហែសនៅឡើយ និងត្រូវអនុវត្តន៍ដំណោះស្រាយចាំបាច់។
លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ស្តីពី Covid-19 តាមរយៈប្រព័ន្ធអនឡាញ
យុគសម័យ - ពីបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងជំងឺល្អរបស់វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែក ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស G20 នូវវិធានការណ៍ជាច្រើន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងសកម្មភាពរួមគ្នា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19 ។
នាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យវៀតណាម - ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើការបង្ការ និងទប់ទល់នឹងជំងឺ Covid-19
យុគសម័យ- លោកនាយករដ្ឋមន្រ្តីបានចែករំលែកនូវការលំបាកនិងការខាតបង់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ចំពោះប្រជាជនជប៉ុន ហើយបានស្នើឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើការបង្ការនិងទប់ទល់នឹងជំងឺ Covid-19។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានផ្ញើលិខិតអបអរសាទរឆ្នាំថ្មី- ឆ្នាំ២០២០ ដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន
យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុង ឱកាសដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាន និងជូនពរឆ្នាំថ្មី ២០២០ ។
លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនវៀតណាមនៅឯប្រទេសមីយ៉ាន់ម៉ា
យុគសម័យ - នាយប់ថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងយ៉ាំងហ្គោន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនិងជួបសំណេះសំណាលជាមួយតំណាងសហគម ន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា។ នេះជាសកម្មភាពដំបូងរបស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានទៅដល់ទីក្រុងយ៉ាំងហ្គោន។
លោកនាយករដ្ឋមន្រ្តីបានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងគន្លឹះជាតិរបស់កូរ៉េខាងត្បូង
យុគសម័យ - នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុងប៊ូសាន។ នេះជាសកម្មភាពដំបូងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្រ្តីអញ្ជើញមកដល់ទីក្រុងប៊ូសាន ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង
យុគសម័យ - នៅម៉ោង ២និង៣០នាទី រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសមួយដែលដឹកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅព្រលានយន្តហោះយោធា Gimhae នៃទីក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែធំជាងគេរបស់កូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបើកអោយដំណើរការជើងហោះហើរថ្មី តភ្ជាប់វៀតណាមនិងថៃ
យុគសម័យ - នាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងបាងកក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នោះ លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសនិងបើកដំណើរការផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines)និងក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ ដែលមានបណ្តាញផ្លូវហោះហើរធំបំផុតទៅកាន់ប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុនសែន
យុគសម័យ - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុនសែនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលា។ ពិធីទទួលស្វាគមន៍ជាផ្លូវការជូនចំពោះនាយករដ្ឋមន្រ្តីកម្ពុជាត្រូវបានធ្វើឡើងយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ៤ ខែតុលានៅវិមានប្រធានរដ្ឋ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន
នាថ្ងៃទី ២ ខែតុលានៅទីស្នាក់ការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា អញ្ជើញថ្លែងបើកអង្គប្រជុំ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលនេះ ស្ថានភាពសេដ្ឋកិច្ច សង្គម សម្រេចបានលទ្ធផលគួរអោយកត់សម្គាល់ ពោលគឺ ប្រសើរជាងការព្យាករណ៍ដែលមានគោលដៅលើវិស័យមួយចំនួន ដែលខ្ពស់ជាង បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក
យុគមស័យ - នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយលោកអភិបាលខេត្ត Nebraska (នៃសហរដ្ឋអាមេរិក) លោក John Pete Ricketts នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។