យុគសម័យ - នាយប់ថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងយ៉ាំងហ្គោន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនិងជួបសំណេះសំណាលជាមួយតំណាងសហគម ន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា។ នេះជាសកម្មភាពដំបូងរបស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានទៅដល់ទីក្រុងយ៉ាំងហ្គោន។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅមីយ៉ាន់ម៉ា (រូបថតៈ VGP)
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោកស្រី Luan Thuy Duong បានអោយដឹងថា សហគមន៍ជនវៀតណាម មានប្រជាជនប្រមាណ ១៥០០ នាក់ដែលក្នុងនោះ ៩៥% ជាអ្នកជំនួញមកពីវៀតណាម ហើយនៅសល់គឺជាក្រុមគ្រួសារដែលរស់នៅទីនេះយូរណាស់មកហើយ។
លោកស្រីឯកអគ្គរដ្ឋទូតបានអោយដឹងថែមទៀតថា ធាតុសំខាន់មួយដែលផ្សាភ្ជាប់សហគមន៍ នោះ គឺក្លឹបពាណិជ្ជកម្មវៀតណាមនៅមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងកាលពីប៉ុន្មានខែមុន។ ដោយមានសហគមន៍ធុរកិច្ចនេះ ស្ថានទូតបានអនុវត្តតាមបាវចនាដែលថាអាជីវកម្មទាំងអស់គឺជាមន្រ្តីការបរទេសផងដែរ។ ពោលគឺ “សហគមន៍វៀតណាមនៅទីនេះជាពិសេសអាជីវកម្មដែលបានចូលរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គមរបស់មីយ៉ាន់ម៉ា រួមចំណែកលើកកម្ពស់រូបភាពទឹកដីរបស់ប្រទេសវៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីឯកអគ្គរដ្ឋទូត។
(រូបថតៈ VGP)
អញ្ជើញសំណេះសំណាលនៅឯជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា ប្រសិនបើបងប្អូនអណិកជនបានវិលត្រឡប់មកមាតុប្រទេសវិញ នឹងឃើញថាប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងណា។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញរំលឹកពីស្នាដៃរបស់ក្រុមកីឡាវៀត ណាមនៅ SEA Games 30 ដោយដណ្តើមបានមេដាយមាសចំនួន ៩៨ គ្រឿង ក្នុងនោះ ក្រុមកីឡាបាល់ទាត់បុរសជម្រើសជាតិ បានឈ្នះមេដាយមាសជាលើកដំបូងក្រោយរយៈពេល៦០ឆ្នាំ។
(រូបថតៈ VGP)
លោកនាយករដ្ឋមន្ត្រីបានអោយដឹងថែមទៀតថា នៅឆ្នាំ ២០២០ វៀតណាមនឹងទទួលភារកិច្ចចំនួន ២ នោះគឺ ប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាង ថា វៀតណាមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញយ៉ាងល្អនូវភារកិច្ចទាំងនេះ។ ដោយមានការព្រួយបារម្ភអំពីការអភិរក្សភាសាវៀតណាមនៅក្នុងសហគមន៍ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថានទូត បើកថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់ប្រជាជននិង “សង្ឃឹមថាសហគមន៍ ស្ថានទូត ក្លឹបពាណិជ្ជកម្មនឹងរួបរួមគ្នាដើម្បីឱ្យមានបរិយាកាសរស់នៅល្អនិងកក់ក្ដៅបំផុត ជាពិសេស អភិរក្សវប្បធម៌ដីវៀតណាមជានិច្ច”៕
(ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន