លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបើកអោយដំណើរការជើងហោះហើរថ្មី តភ្ជាប់វៀតណាមនិងថៃ

20:20 | 02/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងបាងកក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នោះ លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសនិងបើកដំណើរការផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines)និងក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ ដែលមានបណ្តាញផ្លូវហោះហើរធំបំផុតទៅកាន់ប្រទេសថៃ។

លោកនាយករដ្ឋមន្រ្តីចូលរួមក្នុងពិធីបើកជើងហោះហើរថ្មីរបស់ Vietnam Airlines (រូបថតៈ VGP/Quang Hieu)

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថាសញ្ញាសំគាល់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍ ដែលមានវិស័យទេសចរណ៍អភិវឌ្ឍន៍។

នៅក្នុងពិធីនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានប្រកាសពីប្រតិបត្តិការផ្លូវ Phuket - ទីក្រុង ហូជីមិញ (ដោយមានជើងហោះហើរ ៥ ដងក្នុងមួយសប្តាហ៍) និងបាងកក - Da Nang (៧ ជើងហោះហើរក្នុងមួយសប្តាហ៍) ដែលនាំមកនូវជើងហោះហើររវាងវៀតណាមនិងថៃដល់ ៥២ ជើងក្នុងមួយសប្តាហ៍។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានបើកជើងហោះហើរត្រង់ចំនួន ២ តភ្ជាប់ពីទីក្រុងបាងកក (អាកាសយានដ្ឋានសុវណ្ណភូមិ) និងឈៀងរ៉ៃ ជាមួយខេត្តឧដុនថានី ដែលស្ថិតនៅកណ្តាលភាគឥសាននៃប្រទេសថៃ ដែលមានសហគមន៍ជនវៀតណាមធំជាងគេនៅប្រទេសថៃផងដែរ។

លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបើកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅប្រទេសថៃ (រូបថតៈ VGP/Quang Hieu)

ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថា ជាមួយនឹងអត្រាកំណើនជាមធ្យមច្រើនជាង ១៥% ក្នុងរយៈពេលនៃឆ្នាំ ២០១៥-២០១៨ ថៃគឺជាទីផ្សារដឹកជញ្ជូនអាកាសចរណ៍ធំបំផុតនិងមានស្ថេរភាពបំផុតមួយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

យោងតាមមេដឹកនាំ Vietjet ចំនួនអ្នកដំណើរប្រើសេវាកម្មរបស់ក្រុមហ៊ុន វាងថៃនិងវៀតណាមក៏ដូចជានៅក្នុងប្រ ទេសថៃ បានឈាន ចំនួន ៩ លាននាក់។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ បានដំណើរការជើងហោះហើរក្នុងស្រុកចំនួន ៥ ពី ទីក្រុងបាងកកទៅឈៀងម៉ៃ, ឆាងរ៉ៃ, ភូកេត, ក្រាប៊ី, ភូកេតទៅឈៀងរ៉ៃនិង ជើងហោះហើរចំនួន ១៧ ទៀត តភ្ជាប់ពីថៃ វៀតណាម និងចិន។

ចូលរួមក្នុងពិធីប្រកាសជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines អ្នកដឹកនាំអាជ្ញាធរទេសចរណ៍ថៃបានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ផ្លូវហោះហើរថ្មីចំនួន ២ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines មានសក្តានុពលខ្ពស់ ខណៈពេលដែល ទីក្រុង Da Nang និង Phuket គឺជាទីក្រុងទេសចរណ៍តាមឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ប្រទេសទាំងពីរ ហើយទីក្រុងហូជីមិញនិងទីក្រុងបាងកកគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ នាពេលខាងមុខនេះ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរនឹងកើនឡើងជាពុំខាន។

លោកនាយករដ្ឋមន្រ្តី បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មប្រេងនិងឧស្ម័នវៀតណាមនិងក្រុមហ៊ុនថាមពល B.Grimm (ថៃ) (រូបថតៈ VGP/Quang Hieu)

លោកនាយករដ្ឋមន្រ្តីបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការវិនិយោគ រវាងគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan និងសម្ព័ន្ធក្រុមហ៊ុន Gulf (រូបថតៈ VGP/Quang Hieu)

នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងសាជីវកម្មប្រេងនិងឧស្ម័នវៀតណាមនិងក្រុមហ៊ុនថាមពល B.Grimm (ថៃ)។ ធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងគណៈកម្មាធិការប្រជាជន Ninh Thuan និងសម្ព័ន្ធក្រុមហ៊ុន Gulf ស្តីពីការស្រាវជ្រាវនិងស្នើសុំគម្រោងវិនិយោគថាមពល LNG Ca Na ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត