លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លើកសរសើរគណៈកម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19

13:40 | 25/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលរយៈពេលឆមាសទីមួយឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមនិងដឹកនាំកិច្ចប្រជុំនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកសរសើរគណៈកម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាម ដោយបានដឹកនាំកងទ័ពទាំងមូលដំណើរការភារកិច្ចគ្រប់ជ្រុងជ្រោយ។

សកម្មភាពលេចធ្លោគឺ វាយតម្លៃជាទៀងទាត់ ព្យាករណ៍ស្ថានភាពឱ្យបានត្រឹមត្រូវ ប្រឹក្សាយ៉ាងសកម្មជាមួយបក្ស រដ្ឋអំពីគោលការណ៍ណែនាំនិងដំណោះស្រាយដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព។ ជាពិសេសគឺកងទ័ពបានអនុវត្តយ៉ាងល្អនូវ តួនាទីជាស្នូលនិងកម្លាំងឈានមុខគេក្នុងការបង្ការនិង ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។ អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី គណៈកម្មាធិការដឹកនាំសម្រាប់បង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 នៃក្រសួងការពារប្រទេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍នានាដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។ ក្នុងនោះមានការគ្រប់គ្រងយ៉ាងហ្មត់ចត់នៃច្រកទ្វារព្រំដែន ផ្លូវបើក ហើយអនុវត្តការដាក់នៅដាច់ដោយឡែក ពិនិត្យនិងឃ្លាំមើលសុខាភិបាលសម្រាប់មនុស្សជាង ៧ ម៉ឺននាក់។ ក្នុងការបង្ការគ្រោះមហន្តរាយធម្មជាតិ កងទ័ពក៏បានប្រមូលផ្ដុំកម្មាភិបាលទាហាន កងជីវពល និងកងការពារស្វ័យការពារចំនួន ២៦.០០០ នាក់ដើម្បីមានវត្តមាននៅក្នុងតំបន់សំខាន់ៗ ហើយបានជម្នះគ្រោះមហន្តរាយធម្មជាតិ គ្រោះរាំងស្ងួតនិងជ្រាបចូលភាពប្រៃចំនួនជិត ៥០០។

និយាយដល់ភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំខាងមុខ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈឹមនិង ក្រសួងការពារប្រទេស ដឹកនាំឲ្យបានល្អប្រពៃនូវការងារត្រៀមរៀបចំឲ្យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ក្នុងកងទ័ព ឆ្ពោះទៅមហាសន្និបាតបក្ស ភាគកងទ័ពលើកទី១១។ ទន្ទឹមនេះ ចូលរួមយ៉ាងសកម្មក្នុងការបង្កើតឯកសារនៃមហសន្និបាតគណបក្សលើកទី XIII

កៅពីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសជាតិនឹងបន្តជួបប្រទះនឹង បញ្ហាប្រឈមនានាពាក់ព័ន្ធដល់កិច្ចការពារអធិបតេយ្យភាពកោះ សមុទ្រ និងសន្តិសុខក្រៅប្រពៃណី។ ហេតុដូច្នេះ កងទ័ពទាំងមូលត្រូវរក្សាយ៉ាង ម៉ឺងម៉ាត់នូវភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធ គ្រប់គ្រងដែនអាកាស ដែន សមុទ្រ ដែនដី ព្រំដែន លំហបណ្ដាញអ៊ីនធឺណែតនិងតំបន់សំខាន់ផ្សេងៗទៀតឲ្យបានល្អ រួមចំណែកជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាព ដែនដីរបស់មាតុប្រទេស៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត