លោកនាយករដ្ឋមន្រ្តី៖ ទោះបីជាករណីនៃ Covid-19 ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយក៏ ប៉ុន្តែយើងកុំធ្វេសប្រហែសនៅឡើយ!

08:48 | 07/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- ករណី Covid-19 បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរថ្ងៃនេះកន្លងមកនេះ ប៉ុន្តែនាយករដ្ឋមន្រ្តីបាននិយាយថា កុំធ្វេសប្រហែសនៅឡើយ និងត្រូវអនុវត្តន៍ដំណោះស្រាយចាំបាច់។

រសៀលថ្ងៃទី ៦ ខែមេសា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាលស្តីពី ការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ។ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃករណី Covid-19 ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កុំធ្វេសប្រហែសនៅឡើយ និងចាំបាច់ត្រូវបន្តអនុវត្តដំណោះស្រាយដែលបានដាក់ចេញឱ្យបានល្អ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (រូបថត៖ Thong tin Chinh phu)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា សារាចរលេខ ១៥ និង ១៦ របស់នាយករដ្ឋមន្រ្តីប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ប៉ុន្តែនេះពិតជាចាំបាច់ក្នុងការការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ហើយជាការពិតវិធានការណ៍ទាំងនេះ រួមជាមួយការចូលរួមជាវិជ្ជមានពីប្រជាជន ដែលបាននាំមកនូវលទ្ធផលវិជ្ជមាន។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះប្រជាជននៅតាមមូលដ្ឋានដែលបានអនុវត្តយ៉ាងល្អនូវវិធានការណ៍រក្សាគម្លាតសង្គាម និងការណែនាំរបស់អាជ្ញាធរ។

ប្រឈមនឹងផលប៉ះពាល់របស់ជំងឺ Covid-19 ដែលធ្វើប្រជាជនមួយចំនួនដែលជួបការលំបាកជាច្រើន លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រដ្ឋាភិបាលបានពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពី កញ្ចប់សន្តិសុខសង្គមនិងបានយល់ព្រមលើបញ្ហាសំខាន់ៗ ជាច្រើន។ ដូចជាគោលការណ៍ជួយឧបត្ថម្ភ អ្នកនឹងទទួលការជួយឧបត្ថម្ភ ពេលវេលាអនុវត្តនិងកម្រិតជួយឧបត្ថម្ភ ...

រដ្ឋាភិបាលក៏បានជម្រាបជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាពិនិត្យនិងផ្តល់យោបល់លើខ្លឹមសារមួយចំនួនក្នុងក្របខ័ណ្ឌនៃសិទ្ធិអំណាចរបស់រដ្ឋសភា មុនការប្រកាសឱ្យប្រើកញ្ចប់គាំទ្រនេះ។

ទន្ទឹមនឹងកញ្ចប់ជំនួយសន្តិសុខសង្គមសម្រាប់អ្នកដែលទទួលការជំនួយ ដោយសារ Covid-19 លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើជាអធិបតី ក្នុងសន្និសីទជាមួយបណ្តាមូលដ្ឋាន តាមប្រព័ន្ធអនឡាញ​ ដើម្បីពិភាក្សាអំពីដំណោះស្រាយ ចាត់វិធានការសមស្រប សំដៅលុបបំបាត់រាល់ការលំបាក ក្នុងផលិតកម្មនិងការធ្វើអាជីវកម្ម ជំរុញការបណ្តាក់ទុនវិនិយោគសាធារណៈ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត