យុគសម័យ - នៅម៉ោង ២និង៣០នាទី រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសមួយដែលដឹកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅព្រលានយន្តហោះយោធា Gimhae នៃទីក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែធំជាងគេរបស់កូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញមកដល់ទីក្រុងប៊ូសាន ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង (រូបថតៈ chinhphu.vn)
អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីនិងលោកជំទាវជាភរិយាព្រមទាំងគណៈប្រតិភូនៅឯអាកាសយានដ្ឋានគឺមានវត្តមានអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង; អភិបាលក្រុងប៊ូសាន; ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park Noh-Wan; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu និងលោកជំទាវ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំអាស៊ាន លោក Kim Young-chae រួមទាំងមន្រ្តីនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។
នៅទីក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែកុងតឺន័រធំជាងគេ ទីបីនៅលើពិភពលោកនោះ លោកនាយករដ្ឋមន្រ្តីនឹងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនិងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងដែលជាកិច្ចប្រជុំលើកដំបូង, កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអាស៊ាន - កូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូល សហគ្រិនភាពអាស៊ាន - កូរ៉េខាងត្បូងជាដើម។
រូបថត: Chinhphu.vn
តាមគម្រោង លោកនាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាជាមួយអភិបាលទីក្រុងប៊ូសាន ដែលជាតំបន់ដំបូងគេរបស់កូរ៉េខាងត្បូងដែលបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញក្នុងឆ្នាំ ១៩៩៥។ នៅទីក្រុងប៊ូសានបច្ចុប្បន្ន មាន ជនវៀតណាមជាច្រើនកំពុងបំពេញការសិក្សានិងធ្វើអាជីវកម្មផងដែរ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន