លោកនាយករដ្ឋមន្រ្តីបានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងគន្លឹះជាតិរបស់កូរ៉េខាងត្បូង

08:30 | 25/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុងប៊ូសាន។ នេះជាសកម្មភាពដំបូងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងថ្នាក់ដឹកនាំអញ្ជើញបានចូលរួមក្នុងពិធីនេះ (រូបថតៈ Chinhphu.vn)

Eco – Delta នៅប៊ូសានគឺជាគម្រោងគន្លឹះជាតិរបស់កូរ៉េខាងត្បូងដែលត្រូវបានអនុវត្តនៅក្នុងដំណាក់កាលឆ្នាំ ២០១៩- ២០២៣ លើផ្ទៃដី ២,៨ គីឡូម៉ែត្រក្រឡា ដែលរំពឹងថានឹងឆ្លើយតបតម្រូវការរបស់ប្រជាជនចំនួន ៨.៥០០ នាក់។

ទីក្រុងនេះនឹងត្រូវបានសាងសង់ថ្មីទាំងស្រុងនិងប្រើប្រាស់មូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាទំនើបនៃឧស្សាហកម្ម ៤.០ ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពដល់ជីវភាពរបស់ប្រជាជនរួមចំណែកជំរុញកំណើននិងការគ្រប់គ្រងសង្គមប្រកបដោយចីរភាព។ ជាពិសេស អាចទប់ទល់ទៅនឹងបញ្ហាប្រឈមនៃគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។

(រូបថតៈ Chinhphu.vn)

ថ្លែងនៅក្នុងពិធី ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឆ្លាតនាពេលបច្ចុប្បន្ន មានសារសំខាន់សម្រាប់ការអភិវឌ្ឍរួមនិងវិបុលភាពរបស់បណ្តាប្រទេសក្នុងតំបន់និងវាយតម្លៃខ្ពស់ចំពោះការដែល នាពេលកន្លងទៅ អាស៊ានបានជំរុញយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) និងបើកចេញឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។

តាមរយៈគម្រោងនេះ ប្រទេសកូរ៉េខាងត្បូងបានសម្តែងនូវត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកបទពិសោធន៍បច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងបណ្តាញទីក្រុងឆ្លាតនាពេលអនាគត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ឌីជីថល។ នេះត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការអាទិភាពខ្ពស់មួយរវាងអាស៊ាននិងកូរ៉េខាងត្បូងនាពេលខាងមុខផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត