Trending now
ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១
តំណាងប្រទេសនានាបានឯកភាពនឹងសំណើរបស់កម្ពុជាក្នុងការលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១ ដោយសារហានិភ័យនៃការរីករាលដាលនៃ COVID-១៩ ។
ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX
យុគសម័យ - នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ -- វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ឈ្មោះ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០០ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ពីមជ្ឈមណ្ឌល COVAX ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយ នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។
ប្រទេសកម្ពុជានិងប្រទេសវៀតណាមចុះហត្ថលេខាលើចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែនគោកទ្វេភាគីរវាងបញ្ជាការដ្ឋានកងទ័ពជ
យុគសម័យ - នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែនគោកទ្វេភាគីរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹង បញ្ជាការដ្ឋានការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រទេសកម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងកូវីដ១៩ (Covid-19 )ចំនួន ២០ លានដូសដើម្បីចាក់ឲ្យជូនសាធារណជនដោយឥតគិតថ្លៃ
យុគសម័យ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសត្រៀមបញ្ជាទិញ វ៉ាក់សាំងកូវីដ-១៩ពីប្រទេសអង់គ្លេសនិងចិនបន្ថែមទៀតក្នុងចំនួន២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។
ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១១ លានដូស
យុគសម័យ - ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួន ២០ លានដូសក្នុងនោះចំនួន ១១ លានដូសគឺជាអំណោយដែលបានមកពីប្រទេសជាមិត្ត និងអង្គការដៃគូ។
ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងការពារ COVID-១៩ ពីប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹង ចាក់វ៉ាក់សាំងដែលជំនួយរបស់ចិនមុនគេ
យុគសម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកនឹងក្លាយជាអ្នកចាក់វ៉ាក់សាំង COVID-១៩ របស់ចិន មុនគេ។ មុននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមទទួលវ៉ាក់សាំងចំនួន ១ លានដូល្លាពីរដ្ឋាភិបាលចិន។
ប្រទេសកម្ពុជាគម្រោងទុកជាមុននឹងមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ១,៧៧១ ដុល្លារនៅឆ្នាំ ២០២១
ការព្យាករណ៍នេះត្រូវបានចែករំលែកនៅថ្ងៃទី ២២ ខែធ្នូដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅកិច្ចប្រជុំពេញអង្គលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ ២០២១ នៅចំពោះមុខព្រឹទ្ធសភានៃប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានដាក់ពង្រាយប្រព័ន្ធសិក្សាតាមអ៊ិនធរណេត
ប្រជាជនកម្ពុជា អាចរៀនបានគ្រប់កន្លែងនៅលើកម្មវិធីទូរសព្ទដៃ "E-School Cambobodia"
ក្រុមការងារជំនាញខេត្តដាក់ឡាក់ (DakLak) ជួបពិភាក្សាការងារជាមួយខេត្តមណ្ឌលគីរីប្រទេសកម្ពុជា
យុគសម័យ - នាថ្ងៃទី ២០ ខែវិច្ឆិកា នៅច្រកព្រំដែន Bu P'rrang ស្រុក Tuy Duc ខេត្ត Dak Nong ក្រុមការងារជំនាញខេត្ត Dak Lak (វៀតណាម) និងក្រុមការងារជំនាញខេត្តមណ្ឌលគីរី (កម្ពុជា) បានជួបប្រជុំគ្នាដើម្បីផ្លាស់ប្តូរខ្លឹមសារភាគច្រើនក្នុងការសម្របសម្រួលស្រាវជ្រាវនិងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅរដូវប្រាំង ២០២០-២០២១ និងបប្រគល់ថវិការទ្រពីរដ្ឋាភិបាលវៀតណាមដល់ក្រុមការងារជំនាញខេត្តមណ្ឌលគីរី ។
នីតិវិធីនិងបែបបទនៃការបញ្ជូនពលករទៅធ្វើការនៅប្រទេសកម្ពុជា
យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសវៀតណាមជាច្រើន បានវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដូចជា កសិកម្ម រ៉ែ សំណង់ ទូរគមនាគមន៍ ហិរញ្ញវត្ថុ ការលក់រាយ ...
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលក្លាយទៅជាកត្តាសំខាន់មួយ ដើម្បីទាក់ទាញការវិនិយោគពីអាមេរិកចូលមកប្រទេសកម្ពុជា
ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា នឹងជួយដល់កម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគេ្នយ៍។
ប្រទេសកម្ពុជារំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូ
យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែមិថុនា ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។
ប្រទេសកម្ពុជា “បញ្ចូលបន្ថែម”ទឹកប្រាក់ឧបត្ថម្ភចំនួន ១២ លានដុល្លារអាមេរិកដល់ពលករបាត់បង់ការងារ
យុគសម័យ - នាថ្ងៃទី ៨ ខែមិថុនា កាសែត Khmer Times បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេងសួរ ថាពលករប្រមាណ ១១០.០០០ នាក់ដែលធ្វើការនៅក្នុងរោងចក្រនិងសហគ្រាស នៅកម្ពុជាចំនួន ៣៤៤ បានទទួលទឹកប្រាក់ឧបត្ថម្ភដោយសារការបាត់បង់ការងារធ្វើ។
នៅប្រទេសកម្ពុជា ជំងឺកូវីដ១៩ ថមថយ ប៉ុន្តែក្រសួងសុខាភិបាល នៅតែទាមទារឱ្យផ្អាកការជួបជុំ
យុគសម័យ - លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅស្នើតែឱ្យពលរដ្ឋកាត់បន្ថយការជួបជុំគ្នា នៅគ្រាដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ។
ប្រទេសកម្ពុជាពិចារណាអំពីការប្រើវិធីដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩
យុគសម័យ - នាថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាលោកកំពុងពិចារណាអនុវត្តគ្រាអាសន្នជាតិដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ (Covid-19) ។
កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គ
យុគសម័យ - កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យ
ហ្វឺផ្កាឈូកគឺជាអាហារដ្ឋានរបស់វៀតណាមនៅប្រទេសកម្ពុជា
យុគសម័យ - នៅភោជនីយដ្ឋានហ្វឺផ្កាឈូក នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ដើម្បីរីករាយបរិភោគហ្វឺសាច់គោមួយចានដ៏ឆ្ងាញ់ជាប់មាត់ គឺត្រូវតែរៀបរាប់អំពីវត្ថុធាតុដើមដែលធ្វើហ្វឺដ៏ឆ្ងាញ់យ៉ាងនេះ ពោលគឺឆ្អឹងសាច់គោត្រូវចំហុយអស់រយៈពេលជាង ២០ ម៉ោង គ្រឿងផ្សំទាំងអស់ដូចជាទេព្វិរូតូច ក្រវាញ និងជាពិសេសគឺសរសៃហ្វឺគឺសុទ្ធសឹងតែនាំចូលដោយផ្ទាល់ពីប្រទេសវៀតណាម។
ខេត្ត Tay Ninh បង្កើនកិច្ចសហប្រតិបត្តិការជាមួយខេត្តចំនួន ៥ នៃប្រទេសកម្ពុជា
យុគសម័យ - ថ្មីៗនេះថ្នាក់ដឹកនាំខេត្ត Tay Ninh បានរៀបចំជំនួបសំណេះសំណាលជាមួយខេត្តចំនួន ៥ នៃប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការដែលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅខេត្តនីមួយៗ នឹងនាំចំណងមិត្តភាពរវាងប្រទេសទាំងពីរឈានដល់កំរិតថ្មីមួយ។
ប្រទេសកម្ពុជាកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បង្កើនប្រសិទ្ធភាពការវិនិយោគ
ប្រទេសកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគក្នុងន័យលើកទឹកចិត្តឲ្យមានការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព មានតម្លាភាព និងគ្មានការរើសអើង។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនាឱកាសបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ។
ពិធីបើកកិច្ចប្រជុំស្តីពីធនាគារអាស៊ានលើកទី ២២ នៅប្រទេសកម្ពុជា
យុគសម័យ-នាថ្ងៃទី ២៥ ខែវិច្ឆិកានៅទីក្រុងភ្នំពេញប្រទេសកម្ពុជាបានបើកកិច្ចប្រជុំជាផ្លូវការស្តីពីធនាគារអាស៊ានលើកទី ២២ ក្រោមប្រធានបទ“ ការតភ្ជាប់អាស៊ាន ២០២៥៖ ពិភពនៃការច្នៃប្រឌិតឌីជីថលសម្រាប់វិស័យធនាគារអាស៊ានមួយ”។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។