ប្រទេសកម្ពុជាកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បង្កើនប្រសិទ្ធភាពការវិនិយោគ

11:53 | 17/12/2019 (សរុបដោយវិច្ឆិកា)

ប្រទេសកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគក្នុងន័យលើកទឹកចិត្តឲ្យមានការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព មានតម្លាភាព និងគ្មានការរើសអើង។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនាឱកាសបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ។

តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង នៅ​ក្នុង​ខេត្ត​កោះកុង ជាប់​ព្រំដែន​កម្ពុជា-ថៃ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហរមានតម្លាភាព និងប្រសិទ្ធភាពសម្រាប់ការវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្របខណ្ឌច្បាប់ដែលបានចែងខាងលើ គឺជាការលើកទឹកចិត្តការវិនិយោគប្រកបដោយតម្លាភាព គ្មានការរើសអើង ហើយមានលក្ខណៈប្រកួតប្រជែងស្មើភាព ផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ វិនិយោគិននៅកម្ពុជា ដើម្បីបង្កើតនូវក្របខ័ណ្ណគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងលក្ខខណ្ឌ នៃការវិនិយោគជាមួយ នឹងផលប្រយោជន៍របស់ប្រទេសជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជដ្ឋាភិបាល បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ខគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណបានប្រកបដោយភាពអំណោយផល និងប្រសិទ្ធភាព សម្រាប់ការវិនិយោគការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព ឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹង ការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងទៅ ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់ នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្ត ផ្នែកពន្ធដារ សម្រាប់សហគ្រាស ធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៥ឆ្នាំ។

លើសពីនេះ ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្ត ចំណាយដែលអាចកាត់កងបានដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្ម ក្នុងស្រុករបស់កម្ពុជា លើវិស័យអាទិភាព រួមមានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃមបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុងតំបន់ប្រមូលផ្ដុំ នៃសហគ្រាសធុនតូច និងមធ្យម។

តាមរយៈព្រឹត្តិការណ៍ ពិព័ណ៍អន្តរជាតិថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពាណិជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានយល់កាន់តែច្បាស់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយនឹងចាប់យកឱកាស ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសម្បទាន ជាអាទិភាពទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ទាំងបច្ចុប្បន្ន និងអនាគត៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ