យុគសម័យ - ថ្មីៗនេះថ្នាក់ដឹកនាំខេត្ត Tay Ninh បានរៀបចំជំនួបសំណេះសំណាលជាមួយខេត្តចំនួន ៥ នៃប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការដែលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅខេត្តនីមួយៗ នឹងនាំចំណងមិត្តភាពរវាងប្រទេសទាំងពីរឈានដល់កំរិតថ្មីមួយ។
ទិដ្ឋភាពរួមនៃជំនួបនេះ។ (រូបថត៖ កាសែត Tay Ninh)
ជំនួបនេះបានរៀបចំឡើង នៅស្រុក Hoa Thanh ខេត្ត Tay Ninh ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២០ នាថ្ងៃទី ១៩ មករា ប្រតិភូនៃខេត្តចំនួន ៥ នៃប្រទេសកម្ពុជា រួមមាន ៖ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Tay Ninh ។
លោក Pham Van Tan ប្រធានគណៈកម្មធិការប្រជាជនខេត្ត Tay Ninh។ (រូបថត៖ កាសែត Tay Ninh)
ថ្លែងក្នុងឱកាសនេះប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan មានប្រសាសន៍ថា នាឆ្នាំ ២០១៩ ខេត្តTay Ninh ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន គោលដៅសេដ្ឋកិច្ច - សង្គមទាំងអស់បានសំរេចលើសផែនការ ជីវិភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងឡាយជាមួយខេត្តស្វាយរៀង ខេត្តព្រៃវែងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាមបានអនុវត្តយ៉ាងព្រមៗគ្នានិងទទួលបានលទ្ធផលខ្ពស់។
លោក Pham Van Tan ជឿជាក់ថានៅឆ្នាំ២០២០នេះ ដោយប្រពៃណីនៃសាមគ្គីភាពមិត្តភាព បណ្តាកម្មវិធីសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរក្នុងស្មារតីសមភាពការ ជួយគាំទ្រគ្នាទៅវិញទៅមកការពូនជ្រំទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងបន្តមានស្ថិរភាពនិងរីកច្រើនថែមទៀត។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ (រូបថត៖ កាសែត Tay Ninh)
តាងនាមគណៈប្រតិភូមកពីខេត្តចំនួន ៥ នៃប្រទេសកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជូនពរថ្នាក់ដឹកនាំខេត្ត កម្មាភិបាលនិងយុទ្ធជននៃខេត្ត Tay Ninh ឲ្យទទួលបាននូវសេចក្តីសុខសេចក្តីរីកច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ព្រមទាំងលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចវ ប្បធម៌និងសង្គមដែលខេត្ត Tay Ninh សម្រេចបានក្នុងឆ្នាំ ២០១៩ ។
លោក ម៉ែន វិបុល ជឿជាក់ថានៅឆ្នាំ ២០២០ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា កិច្ចសហប្រតិបត្តិការរវាងខេត្ត Tay Ninh និងបណ្តាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានឹងបន្តបានរក្សាឱ្យមានស្ថិរភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ដើម្បីជួយសម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព៕
(ប្រែសម្រួលដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)



មតិពីមិត្តអ្នកអាន