យុគសម័យ - នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែនគោកទ្វេភាគីរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹង បញ្ជាការដ្ឋានការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញធ្វើអធិបតីក្នុងពិធីនេះ
លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញធ្វើអធិបតីក្នុងពិធីនេះ។ លោកវរសេនីយ៍ឯក Nguyen Thanh Chinh អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាអញ្ជើញចូលរួមក្នុងពិធីនេះ។
សូមរំលឹកថា ក្រសួងការបរទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការជាតិស្តីពីការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក នៃក្រសួងធនធាន និងបរិស្ថាន រៀបចំពិធីប្រគល់-ទទួល និងហ្វឹកហាត់ពីការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត១/២៥,០០០ សម្រាប់កម្មាភិបាលនៃបណ្តាក្រសួង និងស្ថាប័នមជ្ឈិមនានា។
ទិដ្ឋភាពរួមនៃពីធីនេះ។
ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥,០០០ ជាឯកសារគតិយុត្ត-បច្ចេកទេស បានសរបញ្ជាក់យ៉ាងគ្រប់គ្រាន់នូវលទ្ធផលនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកដែលប្រទេសទាំងពីរ វៀតណាម និងកម្ពុជា សម្រេចបានរហូតមកទល់បច្ចុប្បន្ននេះ ព្រមទាំងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីពិធីសារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាដែលបានចុះនាថ្ងៃទី៥ តុលា ឆ្នាំ២០១៩./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)


មតិពីមិត្តអ្នកអាន