យុគសម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកនឹងក្លាយជាអ្នកចាក់វ៉ាក់សាំង COVID-១៩ របស់ចិន មុនគេ។ មុននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមទទួលវ៉ាក់សាំងចំនួន ១ លានដូល្លាពីរដ្ឋាភិបាលចិន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើ Facebook ផ្លូវការរបស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាស់ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែ។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំ រាប់សឹបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹង ចាក់វ៉ាក់សាំងដែលជំនួយរបស់ចិនមុនគេ។
សកម្មភាពនេះក៏បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាតែងតែឈរលើជួរមុខក្នុងការស៊ូទ្រាំរាល់ការលំបាកនិងបញ្ហាប្រឈមនានារបស់កម្ពុជា។
ដូច្នេះសម្តេច ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានឹងក្លាយជាមេដឹកនាំរបស់ប្រទេសទី ២ ក្រៅប្រទេសចិនក្នុងការចាក់វ៉ាក់សាំង COVID-១៩ ដែលផលិតដោយប្រទេសចិន។ មុននេះនាថ្ងៃទី ១៣ មករា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចាក់វ៉ាក់សាំងដំបូងគេ ហើយការចាក់នេះត្រូវបានចាក់ផ្សាយផ្ទាល់ផងដែរ។
នៅល្ងាចថ្ងៃទី ១៥ ខែមករា សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ប្រទេសកម្ពុជាយល់ព្រមទទួលវ៉ាក់សាំងការពារ COVID-១៩ ដែលផ្តល់ដោយរដ្ឋាភិបាលចិន។ សម្តេចក៏បានកោតសរសើរនូវសុវត្ថិភាពនៃវ៉ាក់សាំងនេះផងដែរ ដោយនិយាយថា វ៉ាក់សាំងនេះគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ សេចក្តីថ្លែងការណ៍នេះគឺផ្ទុយទៅនឹងការប្រការពីមុន នៅពេលដែលមេដឹកនាំកម្ពុជាបាននិយាយថា កម្ពុជានឹងទិញវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយមិនអនុញ្ញាតឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងសាកល្បងសម្រាប់ក្រុមហ៊ុនវ៉ាក់សាំងដូចកាលពីមុនឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៥ ខែមករាសម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពូជាបានពន្យល់ថា មូលហេតុដែលសម្តេចផ្លាស់ប្តូរការសម្រេចចិត្តគឺដោយសារតែការរីករាលដាលនៃជំងឺនេះនៅកម្ពុជា នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមិនអាចរង់ចាំបានទៀតទេ។
តាមសេចក្តីរាយការណ៍ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-១៩ ដោយឥតគិតថ្លៃដល់ប្រជាជនប្រមាណ ១០ លាននាក់នៅក្នុងប្រទេស./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន