ប្រទេសកម្ពុជាពិចារណាអំពីការប្រើវិធីដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩

18:44 | 25/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាលោកកំពុងពិចារណាអនុវត្តគ្រាអាសន្នជាតិដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ (Covid-19) ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ Freshnews)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន បានបង្ហើបឲ្យដឹងថា សម្តេចកំពុងពិចារណក្នុងការដាក់ឲ្យ អនុវត្តមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ ដាក់ប្រទេសក្នុងគ្រាអាសន្ន ។ សម្តេចមានប្រសាសន៍ថាសម្តេចមិនទាន់ចង់ដាក់ប្រើមាត្រានេះទេ។ក៏ប៉ុន្តែ​បើប្រទេសស្ថិតក្នុស្ថានភាពពិបាកគ្រប់គ្រងនោះ យើងក៏អាចប្រើបាន។

សម្តេចបានបន្តថា ប្រទេសថៃបានប្រកាសពីម្សិលមិញដាក់ប្រទេសក្នុងគ្រាអាសន្ន ។ នៅឥណ្ឌាបានប្រកាសហើយ​ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ២៤ ថ្ងៃ ។ សម្តេចបានបន្តឲ្យដឹងទៀតថា សម្តេចកំពុងឲ្យមានការសិក្សាតើវិសាលភាពនៃការ​ដាក់ប្រទេសក្នុងគ្រាមានអាសន្នគ្របដណ្ដប់លើវិសាលភាពអ្វីខ្លះ ។ ដោយសារតែ​ច្បាប់របស់យើងខ្វះចន្លោះ ព្រោះតែដាក់ប្រទេសក្នុងគ្រាអាសន្នហើយ​ គឺសិទ្ធិស៊ីវិល​ត្រូវបានបញ្ចប់ ពេលនោះត្រូវប្រើច្បាប់អាជ្ញាសឹកតែម្តង ។

សម្តេចបន្តថា ប៉ុន្តែកម្ពុជានៅអាចនិយាយគ្នាបាន ប៉ុន្តែសម្តេចមិនទាត់ចោលនូវ​វិធានការប្រើប្រាស់មាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញនោះទេ។ ប្រទេសគេធ្វើដើម្បីរារាំង​មនុស្សកុំឱ្យចេញពីផ្ទះ ហេតុអីខ្ញុំមិនអាចធ្វើបាន​ព្រោះខ្ញុំមានសិទ្ធិការពារ​ប្រជាពលរដ្ឋមិនឲ្យស្លាប់។សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោ ប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព​នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ