ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាល កម្ពុជា-វៀតណាម ឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្តសុពលភាព កិច្ចសម្របសម្រួលជំរុញ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្ត នៅឆ្នាំ២០២១-២០២២។
![]() |
![]() |
![]() |
កសិកផលកម្ពុជា ៣១ មុខបន្តនាំចេញទៅវៀតណាមរួចពន្ធដល់ឆ្នាំ ២០២២។ (ប្រភព៖ kohsanteapheap) |
ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងបានអំពាវនាវឲ្យផលិតករ ឬអ្នកនាំចេញអាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេស តាមគេហទំព័រក្រសួង ។ មុខទំនិញទាំង ៣១ មុខ ដែលប្រទេសវៀតណាមអនុគ្រោះពន្ធនាំចូលនោះមាន ប្រទេសសាច់សត្វបក្សី និងផ្នែកសាច់សត្វបក្សី ដូចជាទា ក្ងាន មាន់បារាំង ក្រូចឆ្មា ស្រូវ ផលិតផលឆ្នាំជក់ជាដើម ។ បញ្ហារីករាលដាលនៃវិបត្តិកូវីដ-១៩ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ធ្លាក់ចុះជាង ៨% កាលពី ៥ ខែដំបូងនៃឆ្នាំ ២០២០ នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ពោលគឺមានមកនៅត្រឹមតែជាង ២,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ។ នេះបើយោងតាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ។
ទិន្នន័យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ផ្សាយដោយស្រង់ពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៥ ខែដំបូង ដើមឆ្នាំ ២០២០ មកនេះការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ៤៧៦លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ១៥% ហើយទំនិញនាំចេញភាគច្រើនជា ប្រភេទស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម ។ ទន្ទឹមគ្នានេះ ការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ១,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ខណៈទំនិញភាគច្រើនជា ដែកថែប ប្រេង បន្លែ និងផ្លែឈើជាដើម ។ ប្រទេសជិតខាងទាំងពីរកម្ពុជា វៀតណាមមានក្តីសង្ឃឹមថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងសម្រេចបានទឹកប្រាក់៦០០០លានដុល្លារនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារកូវីដ ១៩ មិនទាន់មានការបញ្ជាក់ពីការសម្រេចបានគោលដៅនេះនោះឡើយ ៕
មតិពីមិត្តអ្នកអាន