Trending now

ឆ្ពោះទៅរក​ទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាពរវាងកាណាដា-វៀតណាម

12:33 | 25/03/2021 សំយោគដោយអ្នកសារព័ត៌មាន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​បរិបទ​ដែល​វៀតណាមជាដៃគូពាណិជ្ជ កម្មធំជាងគេរបស់កាណាដានៅក្នុងអាស៊ាន ហើយកាណា​ដាជា​ដៃគូ​ពាណិជ្ជកម្មធំ​ទី ៣ របស់វៀតណាមក្នុងតំបន់។

ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP
ប្រទេសវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ជាមួយចក្រភពអង់គ្លេស ប្រទេសវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ជាមួយចក្រភពអង់គ្លេស

នាថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសហការជាមួយស្ថានទូតកាណាដាប្រចាំទីក្រុងហាណូយ រៀបចំសិក្ខាសាលាស្តីពីទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-កាណាដា ដើម្បីវាយតម្លៃរយៈពេល ២ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក () និងឆ្ពោះទៅរក​អនាគតប្រកបដោយនិរន្តរភាពក្រោយការរាតត្បាត Covid-19។

សិក្ខាសាលាត្រូវបានរៀបចំក្នុងបំណងជម្រុញទំនាក់ទំនងធ្វើអាជីវកម្មទ្វេភាគី និងលើកទឹកចិត្តសហគ្រាសរបស់ប្រទេសទាំងពីរឲ្យ​ធ្វើពិពិធកម្មនូវ​​ការ​ត​ភ្ជាប់ពាណិជ្ជកម្ម ពង្រឹងនិងពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយការ​រាតត្បាត​ Covid-19។

ឆ្ពោះទៅរក​ទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាពរវាងកាណាដា-វៀតណាម
ទិដ្ឋភាពនៃសិក្ខាសាលា

ថ្លែងនៅសិក្ខាសាលា លោកស្រី Deborah Paul ឯកអគ្គរដ្ឋទូតកាណាដាប្រចាំវៀតណាមបញ្ជាក់ថា កិច្ចព្រមព្រៀង CPTPP បានបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងសេវាកម្មរវាងកាណាដា និងវៀតណាម ពង្រឹងក្រមវិធានរួម កាត់បន្ថយ​ចំណាយលើពាណិជ្ជកម្ម និងធ្វើឲ្យការវិនិយោគអាចប៉ាន់ស្មានបាន។ ដោយមានកិច្ចព្រមព្រៀង CPTPP នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកាណាដា និងវៀតណាមទទួលបាន ៨.៩ ពាន់លានដុល្លារកាណាដា នៅឆ្នាំ២០២០ ពោលគឺ​កើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៩ និងកើនឡើង ៣៧% បន្ទាប់ពីរយៈពេលពីរឆ្នាំដែលកិច្ចព្រមព្រៀង CPTPP ចូលជាធរមាន។

យោងតាមលោកបណ្ឌិត Vu Tien Loc ប្រធាន VCCI បានឲ្យដឹងថា ការដែលសហគ្រាសវៀតណាម និងកាណាដារួមដំណើរក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP នឹងជាកម្លាំងចលករសម្រាប់ប្រទេសទាំងពីរទទួលបាន​ជោគជ័យក្នុងដំណាក់កាលថ្មី ជម្រុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-កាណាដាឲ្យ​ឡើងកម្រិតថ្មីមួយ​ទៀត​។

ក្នុងសិក្ខាសាលានេះដែរ សៀវភៅអំពីកិច្ចព្រមព្រៀង CPTPP ដែលរៀបរៀងដោយ VCCI និងមានជំនួយពីស្ថានទូតកាណាដា ក៏ត្រូវបានបង្ហាញ​ដល់​សហគ្រាស​វៀតណាម និងកាណាដា

សំយោគដោយអ្នកសារព័ត៌មាន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា