Trending now

ប្រទេសវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ជាមួយចក្រភពអង់គ្លេស

10:30 | 18/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថាវៀតណាមក្នុងនាមជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CPTPP មានឆន្ទៈចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការចូលរួមក្នុង CPTPP ប្រសិនបើចក្រភពអង់គ្លេសចាប់អារម្មណ៍។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


នាថ្ងៃទី ១៧ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមស្តីពីលទ្ធភាពចក្រភពអង់គ្លេសចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) អ្នកនាំពាក្យក្រសួងការបរទេសលោកលី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណភាពខ្ពស់ជាមួយនឹងការប្តេជ្ញាចិត្តដ៏ទូលំទូលាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសជាសមាជិកនិង ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មតាមទិសដៅបើកចំហនិងផ្អែកលើវិធានអន្តរជាតិក្នុងតំបន់។

បណ្តាប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀង CPTPP បានអនុម័តដំណើរការចូលជាធរមានដែលក្នុងនោះសេដ្ឋកិច្ចដែលមានចំណាប់អារម្មណ៍ត្រូវបំពេញតាមស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងក៏ដូចជាដំណើរការចូលជាសមាជិកផងដែរ។គួរបញ្ជាក់ថាប្រទេសវៀតណាមក្នុងនាមជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CPTPP មានឆន្ទៈចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការចូលរួមក្នុង CPTPP ប្រសិនបើចក្រភពអង់គ្លេសចាប់អារម្មណ៍»។

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា