Trending now

ហ្វីលីពីនចោទប្រកាន់ចិនរំលោភបំពានលើអធិបតេយ្យភាពនិងមិនគោរពតាម DOC

09:05 | 25/03/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីបានផ្ញើកំណត់ទូតប្រឆាំងជំទាស់ ក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃទី ២៣ ខែមីនា បានបន្តស្នើឱ្យភាគីចិនដកនាវាកងជីវពលសមុទ្រជាង ២០០ គ្រឿង ចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះ។

អាស៊ាន - ចិនសន្យាអនុវត្តសេចក្តីប្រកាស DOC យ៉ាងម៉ឺងម៉ាត់និងពេញលេញ អាស៊ាន - ចិនសន្យាអនុវត្តសេចក្តីប្រកាស DOC យ៉ាងម៉ឺងម៉ាត់និងពេញលេញ
វៀតណាមរក្សាឲ្យបានរឹងមាំនូវអធិបតេយ្យភាពជាតិ ឧត្តមប្រយោជន៍ និងការទទួលខុសត្រូវអន្តរជាតិ វៀតណាមរក្សាឲ្យបានរឹងមាំនូវអធិបតេយ្យភាពជាតិ ឧត្តមប្រយោជន៍ និងការទទួលខុសត្រូវអន្តរជាតិ
ហ្វីលីពីនចោទប្រកាន់ចិនរំលោភបំពានលើអធិបតេយ្យភាពនិងមិនគោរពតាម DOC
ហ្វីលីពីនចោទប្រកាន់ចិនរំលោភបំពានលើអធិបតេយ្យភាពនិងមិនគោរពតាម DOC

សេចក្តីប្រកាសនេះរបស់ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ថា វត្តមាននិងប្រតិបត្តិការនៃនាវាចិនរាប់រយគ្រឿងនៅជិតតំបន់ថ្មប៉ប្រ៉ះទឹក Whitsun ដែលនៅចំងាយឆ្ងាយពីទីរួមស្រុក Bataraza នៅខេត្ត Palawan នៅភាគខាងលិចប្រទេសហ្វីលីពីន - ប្រមាណ ១៧៥ ម៉ាយល៍ពីភាគខាងលិច បាន «រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់ហ្វីលីពីន»។

យោងតាមក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ទៀតថា “ការរំលោភបំពានឥតឈប់ឈររបស់ចិន ដោយមិនអើពើរអំពីការប្រឆាំងជំទាស់យ៉ាងប្តូរផ្តាច់របស់រដ្ឋាភិ បាលនៃសាធារណរដ្ឋហ្វីលីពីន គឺផ្ទុយស្រឡះនឹងច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងអាស៊ាន - ចិន។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីលបាននិយាយថាសហរដ្ឋអាមេរិកនៅខាងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តចាស់ជាងគេរបស់ខ្លួននៅក្នុងទ្វីបអាស៊ីដើម្បីប្រឆាំងនឹងវត្តមានរបស់នាវាចិន។ យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីលវត្តមានរបស់ចិននៅសមុទ្រខាងកើតមានគោលបំណង“ បំភិតបំភ័យនិងបង្កចលាចល” ប្រទេសដទៃទៀតនៅក្នុងតំបន់៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា