Trending now

អាស៊ាន - ចិនសន្យាអនុវត្តសេចក្តីប្រកាស DOC យ៉ាងម៉ឺងម៉ាត់និងពេញលេញ

09:51 | 02/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំពិគ្រោះយោបល់សម្រាប់ថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ២៦ (ACSOC) ត្រូវបានធ្វើឡើងនាថ្ងៃទី ១ ខែកក្កដាតាមទំរង់ប្រព័ន្ធអនឡាញ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (រូនថត៖ baoquocte)

នៅក្នុងកិច្ចប្រជុំនេះ ប្រធាន SOM អាស៊ានចិន និងជាឧបការីនៃរដ្ឋមន្រ្តីក្រសួងការបរទេសលោក Chen Xiaodong បានសម្តែងការកោតសរសើរចំពោះសមត្ថភាពឆ្លើយតបយ៉ាងសកម្ម របស់អាស៊ានក្នុងស្មារតីនៃ «ភាពស្អិតរមួតនិងការឆ្លើយតប»ឆ្នាំ ២០២០ នៅចំពោះមុខបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាត សកលកូវីដ១៩ (Covid-19)។ ប្រទេសចិននៅតែបន្តបញ្ជាក់ពីសារៈសំខាន់នៃអាស៊ាន ក្នុងការជំរុញ កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថេរភាពនិងវិបុលភាពនៅក្នុងតំបន់។

រីឯបណ្តាប្រទេសសមាជិកអាស៊ានបានបញ្ជាក់ថាប្រទេសចិនតែងតែជាដៃគូឈានមុខគេមួយរបស់អាស៊ាននិងជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់អាស៊ានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ាននិងតំបន់ផងដែរ។ បណ្តាប្រទេសសមាជិកអាស៊ានបានអបអរសាទរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ចិនក្នុងការគ្រប់គ្រងជំងឺនិងថែរក្សាស្ថេរភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងបានកោតសរសើរ ចំពោះការគាំទ្រយ៉ាងសកម្មរបស់ចិនចំពោះគំនិតផ្តួចផ្តើមអាស៊ានលើមូលនិធិឆ្លើយតបនឹងជំងឺកូវីដ១៩ក៏ដូចជាការផ្គត់ផ្គង់សំភារៈបរិក្ខាពេទ្យបន្ទាន់ក្នុងតំបន់និងប្រតិបត្តិសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាច្រើនជាមួយអាស៊ានក្នុងរយៈពេលកន្លងមក។

អាស៊ាននិងចិនបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំនេះព្រមទាំងអនុវត្តឲ្យបានមានប្រសិទ្ធភាពនូវពិធីសារ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) តាមរយៈនោះ បង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពាណិជ្ជកម្មសេរីពហុភាគីនិងបើកចំហផងដែរ។

ក្នុងនាមជាប្រធានអាស៊ាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងថាអាស៊ាន បានបង្ហាញនូវការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតដើម្បីជំរុញការសម្របសម្រូលក្នុងការឆ្លើយតបរួមដោយឈរលើស្មារតី«ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម»របស់អាស៊ានក្នុងឆ្នាំ២០២០។ លោក Nguyen Quoc Dung ក៏បានសង្កត់ធ្ងន់ថាក្នុងរយៈពេលខាងមុខនេះអាស៊ាននិងចិនក្នុងនាមជា ដៃគូយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក គួរតែបន្តពង្រឹងការសម្របសម្រួលនឹងគ្នាដើម្បីឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺឆ្លងព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការកាត់បន្ថយផល ប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ច-សង្គម ដោយឆ្ពោះទៅរកការងើបសេដ្ឋកិច្ចឡើងវិញប្រកប ដោយចីរភាពផងដែរ។

ម្យ៉ាងវិញទៀតលោក Nguyen Quoc Dung ក៏បញ្ជាក់បន្ថែមទៀតថាអាស៊ាន បន្តសហការយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើតនិងខិតខំកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយស្រប តាមច្បាប់អន្ដរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ