Trending now

ព្រឹទ្ធសភាហ្វីលីពីនមានការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្ររបស់ចិន

18:20 | 06/02/2021

យុគសម័យ - លោកព្រឹទ្ធសមាជិក Francis Tolentino បានសម្តែងការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន ដែលអនុញ្ញាតឱ្យកម្លាំងឆ្មាំសមុទ្រប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹក ដែលជាអ្វីគេហៅថាតំបន់ដែនសមុទ្រចំណុះសិទ្ធិយុត្តាធិការរបស់ប្រទេសចិន។

ព្រឹទ្ធសភាហ្វីលីពីនមានការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្ររបស់ចិន

នាថ្ងៃទី ៥ ខែកុម្ភៈ ព្រឹទ្ធសភាហ្វីលីពីន បានបើកសវនាការលើច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន និងការខូចខាតដែលបង្កឡើងដោយនាវាចិននៅសមុទ្រខាងកើត។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានធម្មជាតិ និងបញ្ជាការដ្ឋានដែនសមុទ្រនៃប៉ូលីសជាតិហ្វីលីពីន រូមទាំងសមាជិកព្រឹទ្ធសភារបស់ប្រទេសនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកព្រឹទ្ធសមាជិក Francis Tolentino បានសម្តែងការព្រួយបារម្ភអំពីច្បាប់ឆ្មាំសមុទ្រថ្មីរបស់ចិន ដែលអនុញ្ញាតឱ្យកម្លាំងឆ្មាំសមុទ្រប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹក ដែលជាអ្វីគេហៅថាតំបន់ដែនសមុទ្រចំណុះសិទ្ធិយុត្តាធិការរបស់ប្រទេសចិន។ ច្បាប់នេះក៏អនុញ្ញាតឱ្យសមាជិកនៃកន្លាំងឆ្មាំសមុទ្រ អាចបំផ្លាញសំណង់ដែលសាងសង់ដោយជនបរទេសនៅលើតំបន់ថ្មប៉ប្រះទឹក ដែលទីក្រុងប៉េកាំងប្រកាសអធិបតេយ្យភាពភាគច្រើនលើទំហំផ្ទៃដីសមុទ្រខាងកើត និងត្រួតពិនិត្យនាវាបរទេសដែលចូលមកក្នុងដែនសមុទ្រនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាហ្វីលីពីន ក៏បានពិភាក្សាគ្នាអំពីសេចក្តីសម្រេចចិត្តលេខ ៣៦៩ នៃព្រឹទ្ធសភា ដែលក្នុងនោះ បានអំពាវនាវស្ថាប័ននីតិប្រតិបត្តិ ឲ្យដាក់សម្ពាធផ្នែកច្បាប់និងការទូតទៅលើរដ្ឋាភិបាលចិនឱ្យបញ្ឈប់រាល់សកម្មភាពបំផ្លាញអេកូទេសចរណ៍នៅសមុទ្រហ្វីលីពីនខាងលិច និងត្រូវសងសំណងវិញសម្រាប់ការខូចខាតដែលបណ្តាលមកពីប្រទេសចិនផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង