Trending now

ធូរេនជាមុខម្ហូបដែលលោកអ្នកគួរតែទទួលទាននៅពេលមកដល់ខេត្តកំពត

10:51 | 23/03/2021 ហេង វុធ្ធី

យុគសម័យ - ដោយត្រូវបានគេស្គាល់ថាជាឋានសួគ៌ធូរេនតាំងពីឆ្នាំ ១៩៤០ គ្មានអ្វីគួរឱ្យឆ្ងល់ឡើយ​នៅពេល​និយាយ​អំពីផ្លែធូរេន គឺប្រជាជនកម្ពុជានឹងចងចាំដល់ទីក្រុងកំពតនៅក្បែរមាត់ទន្លេកំពង់។

ផ្លែមៀនរបស់វៀតណាមបន្តនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី ផ្លែមៀនរបស់វៀតណាមបន្តនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី
ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២ ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២
ធូរេនជាមុខម្ហូបដែលលោកអ្នកគួរតែទទួលទាននៅពេលមកដល់ខេត្តកំពត
ខេត្ត កំពត

និមិត្តរូបនៃផ្លែធូរេនដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងគឺជាទេសភាពដ៏គួរឱ្យចាប់អារម្មណ៍មួយដែលបង្កើតជាការចំណុចលេចធ្លោនៅខេត្តកំពត។

ផ្លែធូរេននៅទីនេះមានរាងតូចគ្រាន់តែជាង ១ គីឡូក្រាម / ផ្លែឈើ សំបក​គ្រើម​មិន​ស្រស់ស្អាត​ទេ តែគុណភាពគឺល្អឥតខ្ចោះជាមួយគ្រាប់ផ្លែស្តើង សាច់ក្រាស់ មានរសជាតិផ្អែមល្មម។ ចំណុច​គួរឲ្យកត់សម្គាល់ទៀតគឺប្រជាជននៅទីនេះមិនបានបាញ់ថ្នាំគីមីលើផ្លែធូរេន ហើយ​ត្រូវបាន​គេដាក់ឈ្មោះថាធូរេនគ្មានជាតិគីមី។

ធូរេនជាមុខម្ហូបដែលលោកអ្នកគួរតែទទួលទាននៅពេលមកដល់ខេត្តកំពត
ធូរេនជាមុខម្ហូបដែលលោកអ្នកគួរតែទទួលទាននៅពេលមកដល់ខេត្ត កំពត

កាលពីមុន ផ្លែធូរេន​ត្រូវបាន​ដាំនៅក្នុង​ព្រៃ​ធម្មជាតិ ឥឡូវនេះប្រជាជនបាមដាំនៅក្នុងសួនច្បារផ្ទះរបស់ពួកគេវិញ ប៉ុន្តែកសិករនៅ​តែរក្សា​វិធីសាស្ត្រដាំធម្មជាតិដើម្បីធានាថាផ្លែធូរេននេះមានរសជាតិឆ្ងាញ់និងគ្មានជាតិគីមី។

ធូរេនត្រូវបានដាំនៅតាមកសិដ្ឋានក្នុងខេត្តកំពតដែលក្លាយទៅជាផ្លែឈើដ៏ល្បីល្បាញមិនត្រឹមតែលក់​នៅទូទាំងខេត្តនោះនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានលក់នៅ​វៀតណាម​ទៀតផង។ ស្ត្រីមេផ្ទះចូលចិត្តផ្លែនេះណាស់ ដោយសារតែមាន​គុណភាពល្អៗ​និងរសជាតិប្លែកៗ។

ផ្លែធូរេនត្រូវបានលក់នៅទូទាំងខេត្តកំពត។ ផ្លែនេះមានរាងមូលឬរាងពង​ក្រពើជាមួយ​ស្បែកមានពណ៌ត្នោត។ សម្រាប់អ្នកដែលចូលចិត្តទទួលទាន​ធូរេនគឺ​មិនអាច​ខកខាននូវរស​ជាតិ​​ដ៏ឆ្ងាញ់ពិសារនៃផ្លែធូរេនដ៏ស្រស់ទាំងនេះបានទេ។ វាមិនងាយស្រួលទេ សម្រាប់​ជនបរទេសក្នុងការបរិភោគម្ហូបនេះ ដោយសារតែក្លិនធូរេនមានលក្ខណៈ​ប្លេកៗ ប៉ុន្តែពួកគេនៅតែចង់ទទួលទានផងដែរ។

បើធ្វើដំណើរពីខេត្តកំពតទៅកាន់ខេត្ត ហាទៀន​ប្រទេសវៀតណាម​គឺ​ចំណាយ​រយៈពេលប្រហែល ១ ម៉ោង។ ផ្លូវធ្វើដំណើរគឺងាយស្រួលទៅមកណាស់។ ដូច្នេះ​ប្រសិនបើ​លោកអ្នកចង់ទទួលទានផ្លែធូរេន ហើយចង់ចូលទស្សនាចំការផ្លែឈើ​សូមធ្វើ​ដំណើរ​ទៅកាន់​ច្រកព្រំដែនអន្តរជាតិហាទៀនផងណា៕

ហេង វុធ្ធី

Airtour

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)