Trending now

ផ្លែមៀនរបស់វៀតណាមបន្តនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី

10:26 | 11/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ផ្លែមៀនស្រស់របស់វៀតណាមជាង ១៦ តោនក្នុងរដូវកាល ២០២០ ត្រូវបាននាំចេញតាមផ្លូវសមុទ្រទៅកាន់អូស្ត្រាលីនិងលក់ក្នុងតម្លៃ ១៥ ម៉ឺន -១៨៥,០០០ ដុង / គីឡូក្រាម។

យោងតាមស្ថាប័ន​ពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលី (ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្ម) បានឱ្យដឹងថា នៅថ្ងៃទី ៦ ខែសីហានេះមានផ្លែមៀនស្រស់ចំនួន ៧.៥ តោនមកពីតំបន់ដីសណ្ដ Cuu Long ក្នុងរដូវប្រមូលផលក ២០២០ បានមកដល់ និងនាំចូលទៅកាន់ប្រទេសអូស្ត្រាលី ហើយនៅសប្តាហ៍ក្រោយ​នឹងមានការ​នាំចូល​​បន្ថែម​​ផ្លែមឿនដែលមកពីខេត្ត Hai Duong ចំនួន ៩ តោន​ដែលនឹងបញ្ជូន​មកដល់ប្រទេសនេះ។ ការនាំចេញ​ផ្លែមៀននេះបានអនុវត្ត​ដោយក្រុមហ៊ុន Rong Do ​និងក្រុមហ៊ុននាំចូល 4wayfresh (អូស្រ្តាលី) ។

នេះជាឆ្នាំទី ២ ហើយដែលវៀតណាមនាំចេញផ្លែមៀន​ស្រស់ទៅកាន់អូស្ត្រាលី។ បច្ចុប្បន្ននេះតម្លៃលក់សម្រាប់មួយគីឡូក្រាមនៅលើទីផ្សារនេះគឺប្រហែល ៩-១១ AUD (ស្មើនឹង ១៥ម៉ឺន-១៨៥,០០០ ដុង) ។

ផ្លែមៀនស្រស់របស់វៀតណាមបន្តនាំចេញទៅអូស្ត្រាលី។ (រូបថត៖ vov.vn)

បន្ទាប់ពីទទួលបានជោគជ័យនៃកម្មវិធី“ ទិវាផ្លែមៀនវៀតណាមនៅអូស្រ្តាលី” នៅឆ្នាំ ២០១៩ ដើម្បីស្វាគមន៍រដូវប្រមូលផលផ្លែមៀន នៅឆ្នាំ ២០២០ ស្ថាប័ន​ពាណិជ្ជកម្ម​វៀតណាមប្រចាំនៅអូស្រ្តាលីបាន​រៀបចំកម្មវិធី“ ផ្លែមៀនរបស់វៀតណាម!” ដើម្បី​ឧទ្ទេសនាមនិងចែករំលែករសជាតិរបស់ផ្លែមៀនវៀតណាមជាមួយមិត្តអូស្ត្រាលីនិងប្រជាជនវៀតណាមរស់នៅបរទេស។

ក្រៅពីផ្លែមៀនស្រស់ ស្ថាប័ន​ពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីមានទិសដៅ ជុំរុញ​អាជីវកម្ម​នាំចេញ​​ផ្លែមៀនស្ងួត ដើម្បីលក់ក្នុង​ហាងនិងផ្សារ​ទំនើប​​នានានៅក្នុងប្រទេសអូស្ត្រាលី។ ទន្ទឹមនឹងនេះ​ស្ថាប័ន​ពាណិជ្ជកម្មវៀតណាមប្រចាំ​នៅអូស្រ្តាលី ក៏កំពុងតែស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ផ្លែមៀន​ដូចជា​ស្នើ​អោយ​អាជីវកម្មមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី សិក្សា​ពីការប្រើប្រាស់​និងដាក់បន្ថែមផ្លែមៀនស្ងួតនៅក្នុងផលិតផល​ធញ្ញជាតិពិសារភ្លាមៗឬក្នុងការធ្វើនំ .../.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)