Trending now

ខេត្ត Dong Thap បានគាំទ្រអាណិកជនវៀតណាមនៅខេត្តកណ្តាលនិងខេត្តព្រៃវែង (នៃប្រទេសកម្ពុជា) ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹង Covid-19

09:18 | 21/03/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៩ ខែមីនា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap បានរៀបចំអំណោយជូនដល់សមាគមខ្មែរ - វៀតណាម ដោយគណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap ដើម្បីជួយឧបត្ថម្ភអាណិកជន​វៀតណាម នៅខេត្តកណ្តាលនិង ខេត្តព្រៃវែង (ប្រទេសកម្ពុជា) កំពុងធ្វើចត្តាឡីស័ក ដោយសារជំងឺ Covid-19 ។

ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19
ខេត្ត Dong Thap រៀបចំថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម ខេត្ត Dong Thap រៀបចំថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម
ខេត្ត Dong Thap បានគាំទ្រអាណិកជនវៀតណាមនៅខេត្តកណ្តាលនិងខេត្តព្រៃវែង (នៃប្រទេសកម្ពុជា) ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹង Covid-19
លោក Le Xuan Hai ប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap និងសមាជិកដទៃទៀតនៃសម្ព័ន្ធអង្គការមិត្តភាពនេះបានប្រគល់អំណោយដល់សមាគមខ្មែរ - វៀតណាមនៅកម្ពុជា នាថ្ងៃទី ១៩ ខែមីនា។

អំណោយរួមមានៈអង្ករ ៤ តោន មី ១៦០ កេស ម៉ាស់ពេទ្យចំនួន១១០០០ ទឹកថ្នាំសំលាប់មេរោគនិងថ្នាំពេទ្យដែលមានតម្លៃសរុប ១២០ លានដុង។

នៅទីនេះ លោក Le Xuan Hai ប្រធាន សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap បានផ្ញើការសួរសុខទុក្ខដល់ប្រធានសមាគមខ្មែរ - វៀតណាមនិងអាណិកជនវៀតណាមនៅប្រទេសកម្ពុជា។ ស្នើឱ្យសមាគមន៍នឹងជូនអំណោយខាងលើនេះទៅកាន់ខេត្តកណ្តាលនិងខេត្តព្រៃវែង ដើម្បីជួយឧបត្ថម្ភអាណិកជន វៀតណាមឆ្លងផុតការលំបាក លើកទឹកចិត្តប្រជាជនក្នុងតំបន់អោយមានអារម្មណ៍សុខស្រួល គោរពតាម បទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជាស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាល ហើយកុំប្រញាប់ប្រញាល់ត្រឡប់ទៅប្រទេសវៀតណាមវិញ នៅពេលដែលជំងឺរាតត្បាតមិនបានគ្រប់គ្រង ។

ខេត្ត Dong Thap បានគាំទ្រអាណិកជនវៀតណាមនៅខេត្តកណ្តាលនិងខេត្តព្រៃវែង (នៃប្រទេសកម្ពុជា) ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹង Covid-19
ខេត្ត Dong Thap បានគាំទ្រអាណិកជនវៀតណាម នៅខេត្តកណ្តាលនិងខេត្តព្រៃវែង (ប្រទេសកម្ពុជា) ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

នាថ្ងៃទី ១៧ ខែមិនា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ក៏បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ដើម្បី​ផ្តល់អំណោយដល់សមាគមខ្មែរ - វៀតណាមនិងខេត្តទាំងពីរគឺខេត្តព្រៃវែងនិងខេត្តបន្ទាយមានជ័យ។

ដោយសារការរីករាលដាលនៃជំងឺ Cov-19 បានរីករាលដាល នៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជានិងតាមសំណើរបស់សមាគមខ្មែរ - វៀតណាមនៅប្រទេសកម្ពុជា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ក៏បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានប្រគល់អំណោយដល់សមាគមខ្មែរ - វៀតណាមនិងខេត្តព្រៃវែងចំនន ២ គឺខេត្តព្រៃវែងនិងខេត្តបន្ទាយមានជ័យម៉ាស់ពេទ្យ ចំនួន ១២០០០០ ទឹកថ្នាំសម្លាប់មេរោគចំនួន ៧០០ ដប មី ៥០ កេស ... ដែលមានតម្លៃសរុប ១២០ លានដុងពីថវិការបស់សម្ព័ន្ធអង្គការមិត្ត។

យោងតាមលោក Le Xuan Hai ប្រធានសម្ព័ន្ធអង្កការមិត្តភាពខេត្ត Dong Thap សកម្មភាពទាំងនេះបានចូលរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការជួយគាំទ្ររវាងខេត្ត Dong Thap និងតំបន់នានានៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះការលើកកម្ពស់និងទប់ស្កាត់ការរាតត្បាតប្រកបដោយប្រសិទ្ធភាព ជួយឧបត្ថម្ភអាណិកជនវៀតណាមដែលកំពុងរស់នៅកម្ពុជាជំនះការលំបាកនិងមានស្ថេរភាពក្នុងជីវិត៕

ឌីណា

Thoi Dai

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦