Trending now

ខេត្ត Dong Thap រៀបចំថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម

11:18 | 23/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - ថ្មីៗនេះ សាលាបឋមសិក្សានិងអនុវិទ្យាល័យ Thong Nhat ឃុំ Binh Phu ស្រុក Tan Hong ខេត្ត Dong Thap បាន បើកថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម។ ពួកគេជាកូនរបស់គ្រួសារចំនួន ៤ ដែលមានទីលំនៅជាបណ្តោះអាសន្នក្នុងតំបន់លំនៅដ្ឋាន Ca Chanh ដែលមានអាយុចាប់ពី ៦ ទៅ ១៥ ឆ្នាំតែមិនចេះអក្សរ។

ការបើកថ្នាក់រៀនសម្រាប់ករណីទាំងនេះគឺដើម្បីជួយប្រជាជនខ្មែរមានដើមកំណើតវៀតណាមចេះអក្សរនិងភាសាវៀតណាម ដើម្បីបង្កើនគុណភាពជីវិតរបស់ពួកគេ។

តាមការគ្រោងទុក ថ្នាក់រៀននឹងត្រូវធ្វើឡើងក្នុងរយៈពេល ១៧ សប្តាហ៍ និងបង្រៀនពីរមុខវិជ្ជា​គឺភាសាវៀតណាម​និងគណិតវិទ្យា​ដែលបង្រៀនដោយគ្រូម្នាក់។ សមាគមលើកទឹកចិត្ត​ការសិក្សា​ឃុំ Binh Phu និងអ្នកឧបត្ថម្ភបានបរិច្ចាគសៀវភៅសរសេរ សៀវភៅ ឧបករណ៍សិក្សានិងឯកសណ្ឋាន។ បច្ចុប្បន្ននេះ ខេត្ត Dong Thap កំពុងបន្តអំពាវនាវនូវការគាំទ្រសម្ភារៈផ្សេងៗសម្រាប់កុមារដែលទៅសាលារៀន។

កុមារខ្មែរមានដើមកំណើតវៀតណាមនឹងទទួលបានការអប់រំនៅសាលាបឋមសិក្សា - អនុវិទ្យាល័យ Thong Nhat។

លើសពីនេះមនុស្សធំនៅក្នុងគ្រួសារទាំង ៤ ខាងលើត្រូវបាន រៀនឲ្យចេះអក្សរវៀតណាមជាសកល នៅពេលយប់ផងដែរ ដែល​បាន​រៀបចំ ​ដោយ​សាលាបឋមសិក្សានិងអនុវិទ្យាល័យ​ Thong Nhat ឃុំ Binh Phu សម្របសម្រួលជាមួយប៉ុស្តិ៍កងទ័ពការពារព្រំដែន។

មុនពេលនោះគ្រួសារមកពីកម្ពុជាទៅវៀតណាមបានអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីប្រឆាំងនឹងការរីករាល​ដាលនៃ​ជំងឺ Covid-19 ។ បន្ទាប់ពី​ការដាក់ឱ្យនៅដាច់ដោយឡែក គេមិនមានកន្លែងមានស្ថេរភាព​សម្រាប់រស់នៅ ដូច្នេះអាជ្ញាធ​រ​មូលដ្ឋាន​ត្រូវរៀបចំកន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន។

យោងតាមខេត្ត Dong Thap មាន​សិស្ស​ខ្មែរ​មាន​ដើមកំណើត​វៀតណាម​ប្រមាណ ៣០០ នាក់​ទៅសិក្សានៅអនុវិទ្យាល័យ​និង​វិទ្យល័យ​ នៅស្រុក Hong Ngu Tan Hong និងទីរួមខេត្ត ​Hong Ngu ។ ទោះបីការរីករាលដាលនៃ​ជំងឺ Covid-19 មានភាព ស្មុគស្មាញយ៉ាងណាក៏ដោយ ក៏នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ ខេត្តបានបង្កើតលក្ខខណ្ឌសម្រាប់សិល្សខ្មែរមានដើមកំណើតវៀតណាមជិត ២០០ នាក់ក្នុងចំណោម​សិស្ស​ខ្មែរ​មាន​ដើមកំ ណើតវៀតណាមជិត ៣០០ នាក់​ដែលរស់នៅក្នុង​តំបន់ជាប់ខ្សែព្រំដែន​អាចចូលរៀន​ដោយសុវត្ថិភាព./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី