Trending now

ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19

22:50 | 04/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៣ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc (ស្រុក Hong Ngu ខេត្ត Dong Thap) គណៈប្រតិភូខេត្ត បានប្រគល់សម្ភារៈចាំបាច់ដល់អង្គភាពនានា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់និងបង្ការនឹងជំងឺ COVID-19 ។

គណៈប្រតិភូខេត្ត Dong Thap ​បាន​ប្រគល់សម្ភារៈ​ចាំបាច់ សម្រប់ការទប់ស្កាត់និងបង្ការ​នឹងការរីករាលដាលនៃជំងឺ COVID-19 ​​ ដែល​ជូនដល់​អង្គភាពនានា​នៃព្រះរាជាណាចក្រ​កម្ពុជា​ ។

សម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Dong Thap និងសមាគម​មិត្តភាព​វៀតណាម - កម្ពុជា​សម្របសម្រួលជាមួយ​គណៈកម្មាធិការ​រណសិរ្សមាតុភូមិវៀតណាមនៃខេត្ត​ Dong Thap បានអំពាវនាវនិងប្រគល់​របស់របរ​ចាំបាច់​ដល់​អង្គភាពនានានៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ទប់ស្កាត់និង​បង្ការ​នឹងជំងឺ COVID-19 ។ សម្ភារៈវេជ្ជសាស្រ្តដែលបានប្រគល់ក្នុងលើកនេះ រួមមាន ម៉ាស់​វេជ្ជសាស្រ្តចំនួន ១០៥,០០០ ទឹកលាងដៃ​សម្លាប់មេរោគ​ចំនួន ១.២០០ ដប។ សម្ភារៈវេជ្ជសាស្ត្រ​ទាំងនេះ​មានតំលៃ ១០០ លានដុង។

ក្នុងនោះអំណោយប្រគល់ជូនគណៈរណសិរ្សសាមគ្គី​អភិវឌ្ឍ មាតុភូមិខេត្តបន្ទាយមានជ័យ ម៉ាស់ចំនួន ២៥,០០០ និង​ទឹកលាងដៃសម្លាប់មេរោគចំនួន ២០០ ដប ឧបត្ថម្ភដល់​គណៈរណសិរ្សសាមគ្គី​អភិវឌ្ឍមាតុភូមិខេត្ត​ព្រៃវែង ​ម៉ាស់ចំនួន​២៥,០០០ និងទឹកលាងដៃសម្លាប់មេរោគ ៤០០ ដប​សាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាមនៅខេត្តព្រៃវែង​ម៉ាស់ចំនួន ៥,០០០ និងទឹកលាងដៃសំលាប់មេរោគ ១០០ ដប បរិច្ចាគដល់សមាគមខ្មែរ - វៀតណាមនៅកម្ពុជាម៉ាស់ចំនួន ៥ ម៉ឺននិងទឹកលាងដៃសម្លាប់មេរោគចំនួន ៥០០ ដប។

សមាគមខ្មែរ - វៀតណាមនៅកម្ពុជា​ទទួលបាន​សម្ភារៈចាំបាច់​ដែលបានបរិច្ចាគដោយគណៈប្រតិភូខេត្ត Dong Thap ។

សកម្មភាពនេះមានគោលបំណងពង្រឹងថែមទៀតនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរនិងគណៈ​រណសិរ្សរបស់អង្គភាពជាប់ព្រំដែនក្នុងការទប់ស្កាត់និងបង្ការនឹងការរាតត្បាតនៃជំងឺ Covid-19។

ដោយទទួលបានអំណោយនេះអង្គភាពនានានៃព្រះរាជាណាច្រកកម្ពុជាបានថ្លែងអំណរគុណនិងទទួលស្គាល់នូវមនោសញ្ចេតនាដ៏ថ្លៃថ្លារបស់គណៈប្រតិភូនៃគណៈកម្មាធិការ​រណសិរ្ស​មាតុភូមិវៀតណាមនៅខេត្ត​ Dong Thap។ ជាមួយគ្នានេះ ដែរ ភាគីកម្ពុជាបានបញ្ជាក់ថា អំពើចែករំលែកនេះ​នឹងជួយអង្គភាព​នានាឱ្យអនុវត្តកាន់តែមានប្រសិទ្ធភាពក្នុងការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)