Trending now

ការតភ្ជាប់ដើម្បីជំរុញអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ធ្វើវិនិយោគបន្ថែមទៀតនៅខេត្ត Dong Nai

15:53 | 03/03/2021

នាថ្ងៃទី១ ខែមីនា លោក Hanif Salim អគ្គកុងស៊ុលឥណ្ឌូនេស៊ី ប្រចាំទីក្រុងហូជីមិញ បានមកបំពេញទស្សនកិច្ចការងារនៅគណៈកម្មាធិការប្រជាជនខេត្ត Dong Nai ដើម្បីស្វែងយល់អំពីគម្រោងវិនិយោគទាំងឡាយនៅក្នុងខេត្ត។

ខេត្ត Dong Nai ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះខេត្ត Dong Nai តែងតែមានកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្មខ្ពស់ និងមានស្ថិរភាព។ មកទល់បច្ចុប្បន្ននេះ ខេត្ត Dong Nai បានបង្កើតមណ្ឌលឧស្សាហកម្មចំនួន ៣២ ក្នុងនោះមណ្ឌលឧស្សាហកម្មចំនួន ៣១ កំពុងដំណើរការដែលទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ១,៥៣៣ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ ដែលមានដើមទុនចុះបញ្ជី ៣១.៨ ពាន់លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំខេត្ត Dong Nai ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ (រូបថត៖ baodongnai.com.vn)

ថ្លែងក្នុងជំនួបការងារ លោក Hanif Salim បានចែករំលែកថា៖ ការវិនិយោគរបស់អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីនៅ ខេត្ត Dong Nai គឺនៅតិចតូច មិនសក្តិសមនឹងសក្តានុពលរបស់ភាគីទាំងពីរទេ។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ នឹងដើរតួនាទីជាស្ពានតភ្ជាប់ដើម្បីពង្រីកពាណិជ្ជកម្ម ជួយផ្ដល់ព័ត៌មាន និងណែនាំអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមកធ្វើវិនិយោគនៅខេត្ត Dong Nai។ល៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា