Trending now

វៀតណាមប្តេជ្ញារួមសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

16:02 | 03/03/2021

នាថ្ងៃទី ២ ខែមិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រៅផ្លូវការតាមប្រព័ន្ធវីដេអូ។

ទិដ្ឋភាពនៃកិច្ចប្រជុំដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេស)

អង្គប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងផែនការអភិវឌ្ឍន៍ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ការងារអនុវត្តន៍រាល់គំនិតផ្តួចផ្តើមសម្រាប់ការឆ្លើយតបនិងការងើបឡើងវិញក្រោយជំងឺកូវីដ ១៩ ទំនាក់ទំនងកិច្ចការបរទេសក្នុងអាស៊ាន ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

កិច្ចប្រជុំបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍ ឆ្លើយតបនឹងជំងឺ កូវីដ ១៩ និងអនុវត្តន៍ផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ក្នុងនោះអនុវត្តន៍ជាក់ស្តែងគំនិតផ្តួចផ្តើមនៃច្រករបៀងទេសចរណ៍អាស៊ាន ប្រើមូលនិធិឆ្លើយ តបកូវីដ ១៩ របស់អាស៊ាន សម្រាប់ ទិញវ៉ាក់សាំងជូនប្រជាជននិងដាក់ឱ្យដំណើរការប្រតិបត្ដិការឃ្លាំងផ្ទុកបំរុងសំភារៈសុខាភិបាលសង្គ្រោះបន្ទាន់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមបានប្តេជ្ញាចិត្តរួមសហការជាមួយប្រទេសដទៃទៀតដើម្បីរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ ក្រសួងការបរទេស)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមប្តេជ្ញារួមសហការជាមួយបណ្តាប្រទេសក្នុងការរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាមួយដៃគូ ការរក្សាកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺមានសារៈសំខាន់ជាពិសេសនៅក្នុងដំណើរការនេះ។ ទាក់ទិននឹងស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ជាអតិបរមា ជៀសវាងរាល់អំពើហឹង្សា ធានាសុវត្ថិភាពដល់ប្រជាជននិងរៀបចំកិច្ចពិភាក្សាប្រកបដោយសន្តិភាព ដើម្បីធ្វើឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអាស៊ានសម្របសម្រួលយ៉ាងជិតស្និទ្ធ ពង្រីកតួនាទីរបស់ខ្លួននិងប្រើប្រាស់យន្តការសហប្រតិបត្តិការដែលមានស្រាប់ ប្រកបដោយប្រសិទ្ធ ភាព ក្នុងនោះមានការសម្របសម្រួលជាមួយអង្គការនិងយន្តការពិភពលោក រួមទាំងអង្គការសហប្រជាជាតិទៀតផង សំដៅជួយមីយ៉ាន់ម៉ាស្ថិរភាពស្ថានភាពដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងសាមគ្គីភាពនិងកិត្យានុភាពរបស់អាស៊ាន៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់