Trending now

អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្វើទស្សនកិច្ចមិនប្រកាសឲ្យដឹងជាមុន នៅឯប្រទេសអ៊ីរ៉ាក់

10:42 | 24/11/2019 (ប្រភព៖ FN)

នាថ្ងៃសៅរ៍សប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានមកបំពេញទស្សនកិច្ចដោយពុំបានប្រកាស​ឲ្យដឹងជាមុនឡើយនៅឯប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Pence បានចុះសួរសុខទុក្ខពលទាហានអាមេរិក នៅមូលដ្ឋានទ័ពអាកាស al-Asad ក្នុងខេត្ត Anbar នៃតំបន់ភាគខាងលិច​របស់អ៊ីរ៉ាក់

លោក Pence បានចុះសួរសុខទុក្ខពលទាហានអាមេរិក នៅមូលដ្ឋានទ័ពអាកាស al-Asad ក្នុងខេត្ត Anbar នៃតំបន់ភាគខាងលិច​របស់អ៊ីរ៉ាក់។ នាឱកាសនៃដំណើរទស្សនកិច្ចនោះ លោក Pence ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdul Mahdi ដើម្បីជជែកអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី អំពីការស្វែងរកដំណោះស្វាយសម្រាប់វិបត្តិបច្ចុប្បន្ននៅអ៊ីរ៉ាក់ ព្រមទាំងអំពីស្ថានការណ៍វិវត្តន៍នៃបាតុកម្មនៅប្រទេសអ៊ីរ៉ាក់។

ក្រៅពីនេះ លោកអនុប្រធានាធិបតីអាមេរិក បានបន្តទៅទស្សនកិច្ចនៅឯទីក្រុង Erbil ដែលជារដ្ឋធានីនៃតំបន់ស្វយ័តឃើដនៅអ៊ីរ៉ាក់ ហើយជួបសំណេះសំណាលជាមួយប្រធានាធិបតីឃើដ លោក Nerchirvan Barzani ដោយផ្ទាល់តែម្តងផងដែរ។ កំឡុងកិច្ចជួបគ្នា​នោះ លោក Mike Pence បានធានាអះអាងចំពោះលោក Barzani ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រតំបន់ស្វ័យឃើដនៅអ៊ីរ៉ាក់យ៉ាងពេញ​ទំហឹង ខណៈជាការឆ្លើយតបលោកប្រធានាធិបតីឃើដ បានអរគុណចំពោះការឆ្លៀតឱកាសមកបំពេញទស្សនកិច្ចរបស់លោក Pence។

ដំណើរទស្សនកិច្ចនេះរបស់លោក Mike Pence គឺមិនបានប្រកាសអោយដឹងមុននៅឡើយ

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Mike Pence ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសអ៊ីរ៉ាក់កំពុងបន្តប្រឈមនឹងការធ្វើ​បាតុកម្មទ្រង់ទ្រាយធំ ដែលបានផ្ទុះឡើងតាំងតែពីដើមខែតុលាកន្លងទៅនេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣២៥នាក់ ហើយ​បង្កឲ្យរបួសប្រមាណ១៥,០០០នាក់។ កន្លងទៅនេះសហរដ្ឋអាមេរិក បានទទូចឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់រៀបចំការបោះឆ្នោតមុនអាណត្តិ ហើយបញ្ឈប់ការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ