Trending now

រីករាយពិធីផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងឡាវ ក្នុងឱកាសចូលឆ្នាំថ្មីវៀតណាម នៅសាលាមិត្តភាព T78

13:53 | 24/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសចូលឆ្នាំថ្មីវៀតណាមកន្លងមក សាលាមិត្តភាព T78 បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ សម្រាប់និស្សិតទាំងអស់។ នេះគឺជាសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១១ នៃគណៈកម្មធិការបក្សបដិវត្តប្រជាជនឡាវ មហាសន្និបាត លើកទី ១៣ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម និងអបអរសាទរខួបលើកទី ៩១ នៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១) ។

ពិធីនេះមានសកម្មភាពជាច្រើនដូចជា៖ ការប្រកួត​វេចនំអន្សំ បង្ហាញម៉ូតសម្លៀកបំពាក់ប្រជាជាតិ ទីផ្សារ​លក់ម្ហូបអាហារ ការប្រកួតមុខកីឡា ការរៀបចំ​ល្បែងប្រជាប្រិយ ដូចជាការបិទភ្នែក​ចាប់ទា​ការជិះកង់យឺត វាយ​ឆ្នាំងដី ...

រីករាយ​ពិធិ ​ផ្លាស់ប្តូរ​វប្បធម៌​ រវាងវៀតណាម​និងឡាវ​ក្នុងឱកាសចូលឆ្នាំថ្មីវៀតណាម នៅសាលាមិត្តភាព T78

សាលាមិត្តភាព T78 បានរៀបចំសកម្មភាព​ស្វែងយល់​អំពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីរវៀតណាមក្នុង​បុណ្យតេត។ នៅពេលចូលរួមក្នុងការស្វែងយល់នូវ​វប្បធម៌បុណ្យតេតវៀតណាមនិងសកម្មភាពមួយចំនួនទៀតដូចជា ការលត់ដំកីឡានិងបណ្តាសកម្មភាពដែល​សាលា បានរៀបចំ សិស្សនិស្សិតឡាវ​បានគាំទ្រយ៉ាងខ្លាំងនិង​រីករាយចូលរួមក្នុងពិធីផ្លាស់ប្តូរនេះ ដើម្បី​ស្វែងយល់​នូវវប្បធម៌​វៀតណាម។ នេះក៏ជាទម្រង់មួយដែល​ មានប្រសិទ្ធភាព​​ក្នុងការរៀន​ភាសាវៀតណាម។

នៅឆ្នាំនេះដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរាតត្បាត Covid-19 និស្សិតឡាវ​ទាំងអស់​នៃសាលា​នេះ​បានសំរេចចិត្តស្នាក់នៅសាលា ដើម្បីអបអរបុណ្យតេត​ជាមួយគ្រូនិងមិត្តភក្តិវៀតណាម។ នាយប់ថ្ងៃទី ៣០ រោច ខែកត្តិក សាលាបានរៀបចំ​កម្មវិធី​តន្ត្រីនិងកំសាន្ត ចោទសួរអំពីទំនៀមទម្លាប់បុណ្យ​តេត​ ល្បែង…

នៅថ្ងៃទី ២ ៣ និង ៤ នៃបុណ្យតេត សាលា​និង​សម្ព័ន្ធ​យុវជនសាលាបានរៀបចំការប្រកួតបាល់ទះសម្រាប់និស្សិតបរទេស។

ការងារថែរក្សាបុណ្យតេត ជាពិសេស​ការហូបចុក​ការធ្វើដំណើរ ការស្នាក់នៅ​ កាបង្ការជំងឺ Covid-19... សម្រាប់និស្សិតបរទេសត្រូវបានសាលារៀនយកចិត្តទុកដាក់។ ផ្តោតលើការចំអិនអាហារ​ធានា​របបអាហារ​ អនាម័យ​ចំណីអាហារនិងសុវត្ថិភាព សមស្របនឹង​រសជាតិ​និង​ការផ្លាស់ប្តូរតារាងម្ហូបអាហារ។ ការបង្ការ​ជំងឺ Covid-19 ដូចជា៖ ប្រគល់ម៉ាស់ ទឹក​លាងដៃសម្លាប់មេរោគ សរសេរ​អត្ថបទនូវការប្រឆាំងនឹងជំងឺ Covid-19 តាមរយៈ ឧបករណ៍បំពងសម្លេងជាភាសាឡាវនិងវៀតណាមរៀងរាល់រសៀល។ ក្នុងឱកាសនេះគណៈគ្រប់គ្រង សាលា​បានជួបជាមួយសម្ព័ន្ធនិស្សិតឡាវ ហើយ​ជូនពរឆ្នាំថ្មី​និងប្រគល់អំណោយដ៏មានអត្ថន័យ​ដើម្បីបង្ហាញការ យកចិត្តទុកដាក់យ៉ាងខ្លាំង​ដល់និស្សិតឡាវក្នុង ឱកាស បុណ្យតេតវៀតណាម ឆ្នាំ ២០២១ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី