Trending now

បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យរវាងវៀតណាមនិងឡាវ

08:00 | 03/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

តាមតបការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Thongloun Sisoulith បានដឹកនាំគណៈប្រតិភូឡាវអញ្ជើញមកបំពេញទស្សនកិច្ច និងអញ្ជើញធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាលវៀតណាម - ឡាវ នៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី ២-៤ ខែមករា ឆ្នាំ ២០២០ ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ វៀតណាម ឡាវ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការរៀបចំសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ​សំដៅបន្តអះអាងអំពីអាទិភាពនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ​គឺការ​អភិវឌ្ឍទំនាក់ទំនង​មិត្តភាពជាប្រពៃណី​ដ៏អស្ចារ្យ​ សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាង​ប្រទេសវៀតណាមនិង​ប្រទេសឡាវ ​ដោយ​ឥតឈប់ឈរ។ បង្កើនការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ​ជំរុញ​ការអនុវត្តន៍​កិច្ច​ព្រមព្រៀង​សំខាន់ៗ។ មួយ​ចំនួន ​ថែមទាំង ជំរុញកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាងប្រទេសទាំងពីរ នាពេលខាងមុខឆាប់ៗនេះ។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពពិសេស

ប្រទេសវៀតណាម - ប្រទេស​ឡាវ​មានទំនាក់​ទំ​នង​មិត្តភាព​ជា​ប្រពៃណី និង​​សាមគ្គីភាពពិសេស​ដ៏យូរ​លង់មក​នេះ​ហើយ​។​ទំនាក់ទំនងដ៏ស្មោះត្រង់​រវាង​គណបក្ស​ទាំងពីរ ​និងប្រជាជននៃប្រទេស​ទាំងពីរ​ដែលបាន​បង្កើត​និង​ពង្រឹង​ដោយលោកប្រធាន​Ho Chi Minh លោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong និងថ្នាក់ដឹក​នាំ​និងប្រជាជនជាច្រើនជំនាន់ ដែល​ក្លាយទៅ​ជា​ ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានទេសម្រាប់ប្រជាជាតិទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរបាន​ពង្រីក​និងពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី​និង​សមាគ្គីភាពពិសេសនេះ។ កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ​និងប្រជាជន​វៀតណាមនិងឡាវបាន​ចាត់​ទុក​ដូចជាកត្តាសំខាន់​ដើម្បីនាំមកនូវជោគជ័យ​ក្នុង​បុព្វ​ហេតុកសាង​និង​ការពារប្រទេសជាតិ។

ក្នុង​អំឡុង​ពេល​កន្លង​មកនេះ​ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនិងប្រទេសទាំងពីរបានជួបប្រជុំគ្នាជាទៀងទាត់ ការផ្លាស់ប្តូរគណៈប្រតិភូ​គ្រប់ជាន់​ថ្នាក់ត្រូវបានរក្សាជាប្រចាំ។ បណ្តាប្រតិភូនៃ​គណៈ​កម្មាធិការបក្ស ក្រសួង​ ស្ថាប័ន ផ្នែក​សាខា​រដ្ឋសភា​ គណៈកម្មាធិការរណសិរ្ស​ អង្គការ​មហាជន​និង​មូលដ្ឋាន​នៃប្រទេសទាំងពីរ​​បានមក​បំពេញទស្សនកិច្ច​ទៅ​វិញទៅមក ដើម្បីចែករំលែកបទពិសោធន៍អំពីការកសាងបក្សនិងការអភិវឌ្ឍប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច -​សង្គម ថែមទាំងការធ្វើ សមាហរណកម្មអន្តរជាតិ​ ក៏ដូចជា​បណ្តា​វិស័យសំខាន់ ផងដែរ

ប្រទេសឡាវគាំទ្រយ៉ាងសកម្ម នៅ​ពេល​ដែល​ប្រទេសវៀតណាម​ចូល​កាន់​តំណែង​ជា​សមាជិក​មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ។

កិច្ច​សហប្រតិបត្តិការ​បាន​អនុវត្តន៍​យ៉ាង​ប្រសិទ្ធភាព

កិច្ចសហប្រតិបត្តិការខាង​សេដ្ឋកិច្ច​ វប្បធម៌ អប់រំ បណ្តុះបណ្តាល និងបច្ចេកវិទ្យា​ បច្ចេកទេស​មាន​ការ​រីក​ចម្រើន​យ៉ាង​សកម្ម។ ភាគីទាំងពីរ​​បាន​អនុវត្តន៍បណ្តា​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំងពី​រ​ និង​បណ្តា​ខ្លឹម​សារនៃ​​សេចក្តីកំណត់​ហេតុរបស់​ស័យ​ប្រជុំ​លើកទី ៤១ នៃគណៈកម្មាធិការ​អន្តររដ្ឋាភិបាល​វៀតណាម -ឡាវ ( នា​ខែ​មករា ឆ្នាំ២០១៩)​។

ទន្ទឹម​នឹង​នេះ បណ្តា​តំបន់ ផ្នែកនៃប្រទេសវៀតណា​បន្ត​ជួយឧត្ថម្ភ​ប្រទេស​ឡាវទឹក​ប្រាក់​ចំនួន ២០០ ពាន់​លាន​ដុង។ នា​ឆ្នាំ២០១៩ គម្រោង​ជំនួយ​ជាសម្រេចបាន​ប្រមាណ ៥ ​ដែល​ទទួល​គុណភាព​និង​ ដាក់ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​។ បើកគម្រោងថ្មីចំនួន ២ ។ ក្រៅពីនេះសំណង់ រដ្ឋសភាឡាវកំពុងអនុវត្តយ៉ាងសកម្ម ដើម្បី​​សម្ពោធន៍និង​ដាក់​ឲ្យ​ប្រើប្រាស់​តាម​ផែនការ។

កិច្ច​សហប្រតិត្តិការ​រវាង​​បណ្តា​តំបន់​ដែល​ជាប់​នឹងព្រំដែន​បន្ត​បង្កើន ​ជាពិសេសគឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ការថែទាំសុខភាព ​ការ​បណ្តុះ​បណ្តាល​និងការអភិវឌ្ឍធនធាន​មនុស្ស​ ធានាសន្តិសុខ សណ្តាប់ធ្នាប់​និងសុវត្ថិភាព​នៅ តំបន់ព្រំដែន​នៃប្រទេសទាំងពីរ។

ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅប្រទេសឡាវ និងប្រជាជន​ឡាវរស់​នៅ​ប្រទេស​វៀតណាម ។ នាបច្ចុប្បន្ននេះ ជន​ជាតិ​វៀតណាម បានបង្កើតសមាគមវៀតណាម នៅ ១២/១៨ ខេត្ត / ក្រុង នៅ​ប្រទេសឡាវ ... / ។


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម