Trending now

ប្រទេសវៀតណាមបានប្រគល់សភារគីមីដល់ប្រទេសឡាវដើម្បីផលិតជែលលាងដៃស្ងួតចំនួន ៧ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

05:55 | 25/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ នៅស្ថានទូតឡាវប្រចាំនៅប្រទេសវៀតណាមពិធីប្រគល់សភារគីមីនិងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតជែលលាងដៃចំនួន ៧ តោនដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមបានបរិច្ចាគដល់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសឡាវ។

ប្រទេសវៀតណាមបានប្រគល់សភារគីមីដល់ប្រទេសឡាវដើម្បីផលិតជែលលាងដៃស្ងួតចំនួន ៧ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។ (ប្រភព៖ VOV)

ចូលរួមពិធីនេះនៅខាងបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម មានអនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម សាស្រា្ដចារ្យរង បណ្ឌិតលោក Tran Tuan Anh ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សាស្រា្ដចារ្យរង បណ្ឌិត Ninh Khac Ban និងអ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភា។ នៅខាងឡាវ មានឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang និងអ្នកធ្វើការនៅស្ថានទូត។

ថ្លែងក្នុងពិធីនោះ លោក Sengphet Houngboungnuang បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមកោតសរសើរនិងវាយតម្លៃចំពោះទំនាក់ទំនងប្រពៃណីនិងសាមគ្គីភាពរវាងវៀតណាមនិងឡាវជាទូទៅក៏ដូចជារវាងបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវជាពិសេស។ យើងទទួលបានលទ្ធផលលើវិស័យសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» ។

មុននេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិឡាវបានស្នើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមផ្ទេរបច្ចេកវិទ្យានិងគីមីដែលត្រូវការដើម្បីផលិតជែលលាងដៃស្ងួត។ បណ្ឌិត្យសភាវិទ្យាសាស្រ្ត បានរៀបចំការប្រជុំរវាងថ្នាក់ដឹកនាំនិងអង្គភាពពាក់ព័ន្ធនៃបណ្ឌិត្យសភា ភាគីនានាបានព្រមព្រៀងផ្តល់បច្ចេកវិទ្យា (ដំណើរការផលិតកម្មនិងវីដេអូណែនាំ) និងសារធាតុគីមី ដល់វិទ្យាស្ថានវិទ្យាសាស្ត្រជាតិឡាវ ដើម្បីផលិតបាន ៧ តោន ជែលលាងដៃស្ងួត។

ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បណ្ឌិត លោក Chau Van Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ សាស្ត្រាចារ្យ លោក Biengkham Vongdara អំពីការដឹកជញ្ជូនសារធាតុគីមីខាងលើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ឡាវ។ លោករដ្ឋមន្រ្តី Boviengkham Vongdara បានស្នើឱ្យ បណ្ឌិត្យសភាទាក់ទងស្ថានទូតឡាវនៅទីក្រុងហាណូយដើម្បីផ្ទេរសារធាតុគីមីទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវនៅទីក្រុងវៀងចន្ទន៍។

នៅក្នុងពិធីនេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Tran Tuan Anh សម្តែងក្តីសប្បាយរីករាយ នៅពេលដែលស្ថានទូតឡាវប្រចាំនៅប្រទេសវៀតណាមទទួលបានបណ្ឌិត្យសភាផ្ទេរសារធាតុគីមីទៅក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឡាវដើម្បីផលិតជែលលាងដៃស្ងួតចំនួន ៧ តោន។ ទន្ទឹមនឹងនេះអនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក៏បានបញ្ជាក់ដែរថានាពេលខាងមុខបណ្ឌិត្យសភា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវដើម្បីអនុវត្តគោលដៅនិងភារកិច្ចកម្មវិធីសហប្រតិបត្តិការឱ្យបានល្អ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន