Trending now

វៀតណាម - ចិនពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់

11:04 | 21/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបសម្តែងការគួរសមជាមួយជារដ្ឋមន្ត្រីក្រសួងនគរបាលចិន លោក Zhao Kezhi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបសម្តែងការគួរសមជាមួយជារដ្ឋមន្ត្រីក្រសួងនគរបាលចិន លោក Zhao Kezhi (រូប​ថត៖ vnanet.vn)

ក្នុងជំនួប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីនគរបាលទាំងពីរ និងស្នើឲ្យក្រសួងនគរបាលនៃប្រទេសទាំងពីរបន្តអនុវត្តឲ្យបានល្អនូវទស្សនៈរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់ ជាពិសេសពង្រីកតួនាទីរបស់ខ្លួនក្នុងបរិបទនៃស្ថានភាពធម្មតាបែបថ្មីដោយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ផង និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចផង។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ វៀតណាមត្រៀមជាស្រេចរួមជាមួយភាគីចិនរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គ្រប់គ្រងល្អការខ្វែងគំនិតគ្នា អនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព និងជម្រុញទំនាក់ទំនងរវាងវៀតណាម និងចិនឲ្យមានការអភិវឌ្ឍប្រកដោយចីរភាព។

ចំណែកលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិន បានសង្កត់ធ្ងន់ថា គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះគឺជាការអនុវត្តទស្សនៈរួមរបស់ថ្នាក់ជាន់ខ្ពស់ ជាពិសេសក្នុងវិស័យអនុវត្តច្បាប់។ លោករដ្ឋមន្ត្រី Zhao Kezhi បានឲ្យដឹងថា នាពេលខាងមុខនេះ ក្រសួងនគរបាលទាំងពីរនឹងបន្តសហការអនុវត្តឱ្យបានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមចំណែកក្នុងការអភិវឌ្ឍយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវទំនាក់ទំនងរវាងចិន និងវៀតណាម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីនគរបាលចិន លោក Zhao Kezhi (រូបថត៖ TTXVN)


នាថ្ងៃទី ១៩ ខែកុម្ភៈនេះដែរ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរវាងក្រសួងនគរបាលនៃប្រទេសទាំងពីរ។

* នាថ្ងៃទី ១៩ ខែកុម្ភៈ កិច្ចប្រជុំសហប្រតិបត្តិការលើកទី ៧ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលចិនបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនបានអញ្ជើញធ្វើជាសហអធិបតីនៅក្នុងកិច្ចប្រជុំនេះ។

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិន រួម​ជាមួយ​ប្រតិភូ​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​​កិច្ចប្រជុំ (រូបថត៖ vnanet.vn)

នេះគឺជាកិច្ចប្រជុំដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងបំណងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនលើវិស័យការពារសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមដើម្បីជីវភាពរស់នៅប្រកបដោយសុខសន្តិភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏ជាឱកាសល្អសម្រាប់ក្រសួងនគរបាលនៃប្រទេសទាំងពីរវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរចាប់តាំងពីកិច្ចប្រជុំលើកទី ៦ នៅទីក្រុងប៉េកាំងប្រទេសចិន (កាលពីខែតុលា ឆ្នាំ២០១៨) រហូតមកទល់បច្ចុប្បន្ននេះ និងដាក់ចេញវិធានការនានាសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការដល់ឆ្នាំ ២០២២។

នៅក្នុងកិច្ចប្រជុំលើកទី ៧ នេះ រដ្ឋមន្រ្តីក្រសួងនគរបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដែលឯកភាពលើដំណោះស្រាយទាំងឡាយសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ និងធានាសន្តិសុខផ្ទៃក្នុងនៃប្រទេសនីមួយៗ ព្រមទាំងពង្រីកប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មរវាងវៀតណាមនិងចិននាពេលខាងមុខ ដោយផ្តោតលើការអនុវត្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានាដូចជាឧក្រិដ្ឋភេរវកម្ម ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មគ្រឿងញៀនជាដើម។ ជាពិសេស ភាគីទាំងពីរក៏នឹងសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការស្តីពីការ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលើកទី ៨ រវាងក្រសួងនគរបាលនៃប្រទេសទាំងពីរនៅប្រទេសចិន នាឆ្នាំ ២០២២ ផងដែរ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤