Trending now

វៀតណាម - ចិនបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

14:47 | 17/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកតំណាងនៃប្រទេសវៀតណាម - ចិនបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីលើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ស្ថានភាពអន្តរជាតិនិងតំបន់និងបញ្ហាសមុទ្រខាងកើត។

លោក Le Hoai Trung ក្នុងកិច្ចប្រជុំ។ (ប្រភព៖​ baoquocte)

នាថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការរបស់ក្រសួងការបរទេសវៀតណាម លោក Le Hoai Trung សមាជិកគណៈកម្មាធិការកណ្តាលបក្ស អនុរដ្ឋមន្រ្តីក្រសួងការបរទេស អគ្គលេខាធិការគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិនភាគីវៀតណាម បានចូលរួមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវិដេអូជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន - វៀតណាមភាគីចិន លោក Luo Zhaohui។

អនុរដ្ឋមន្រ្តីនិងអគ្គលេខាធិការទាំងពីរក៏បានពិភាក្សាលើខ្លឹមសារពាក់ព័ន្ធដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន។

ក្រៅពីនេះភាគីទាំងពីរក៏បានផ្លាស់ប្តូរខ្លឹមសារមួយចំនួនស្តីពីទំនាក់ទំនងទ្វេភាគីរួមមានកិច្ចសហប្រតិបត្តិការលើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ស្ថានភាពអន្តរជាតិនិងតំបន់និងបញ្ហាសមុទ្រខាងកើត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip